វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អធិក

គុណនាម· adjective [អៈ-ធិ-ក]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective · [អៈ-ធិ-ក] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ក្រៃ, ក្រៃលែង; លើស, លើសលែង, លើសលន់; ពន់ប្រមាណ; ពេក, ពេកក្រៃ; ដែលថែម, បន្ថែម; ដែលបំពេញ; ដែលបង្គ្រប់; ផ្ទួន :

អក្ខរាវិរុទ្ធឆ្លាស់៖អធិក—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ក្រៃ, ក្រៃលែង; លើស, លើសលែង, លើសលន់; ពន់ប្រមាណ; ពេក, ពេកក្រៃ; ដែលថែម, បន្ថែម; ដែលបំពេញ; ដែលបង្គ្រប់; ផ្ទួន :

ឧទាហរណ៍

“ច្រើនអធិក ច្រើនក្រៃ; ដ៏អធិក ដ៏ក្រៃលែង; បីអធិក ច្រើនពេកក្រៃ, ច្រើនពន់ប្រមាណ។ (ព.កា.) កងទ័ពបីអធិក មុខគួរឱ្យភ្លឹក ភ្លាំងភ្លេចស្មារតី ប្រជានិករ ទាំងប្រុសទាំងស្រី អ្នកមានកូនខ្ចី តែងភ័យជាងគេ។ (សរសេរក្លាយជា អធឹក ក៏មាន សម្រួលតាមសម្ផស្សកាព្យ។”

២

ភាវៈច្រើនក្រៃលែង។

៣

(ម.ព. អធិកវារៈ)។

៤

ខែលើក គឺខែអាសាឍ ទី២ដែលលើកបង្គ្រប់តាមចន្ទគតិ (ខែអាសាឍទី ១ហៅ បឋមាសាឍ, អធិកមាសហៅ ទុតិយាសាឍ មាន ៣០ថ្ងៃដូចគ្នា; ក្នុងឆ្នាំនោះមាន ១៣ខែ ហៅថា ឆ្នាំមានអធិកមាស)។

៥

ថ្ងៃលើក គឺថ្ងៃមួយដែលថែមត្រង់ខែជេស្ឋតាមចន្ទគតិ (ខែជេស្ឋនោះមាន ៣០ថ្ងៃ) :

ឧទាហរណ៍

“ឆ្នាំមានអធិកវារៈ។”

៦

ថ្ងៃមួយដែលលើកបន្ថែមត្រង់ខែកុម្ភៈតាមសុរិយគតិ (តាមធម្មតា, ខែកុម្ភៈមាន ២៨ថ្ងៃ, កាលណាមានអធិកសុរទិនទៅជាមាន ២៩ថ្ងៃ)។

៧

(ម.ព. អធិកសុរទិន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់