វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ឥន្ទ្រ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ឥន្ទ។

ឥន្ទ

គុណនាម· adjective [អិន]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: adjective · [អិន] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលជាធំ, ជាឥស្សរៈ, ជាចម្បងលើគេ។

អក្ខរាវិរុទ្ធឆ្លាស់៖ឥន្ទ្រឥន្ទ—ឥន្ទ្រា—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ដែលជាធំ, ជាឥស្សរៈ, ជាចម្បងលើគេ។

២

ព្រះនាមទេវរាជជាអធិបតីនៃពួកទេវតាក្នុងឋានត្រៃត្រិង្សសួគ៌ ទាំងជាអ្នកមានអំណាចត្រួតត្រាលើពួកទេវតានៅឋានចាតុម្មហារាជិកសួគ៌ផង, ជាទេវរាជស័ក្ដិសិទ្ធិវិសេសមួយអង្គ ក្នុងពួកទេវតាជាទីគោរពរបស់ពួកព្រាហ្មណិក, ទាំងពួកពុទ្ធសាសនិក ក៏តែងតែគោរពចំពោះទៅរកទេវរាជអង្គនេះ តាមកាលដ៏គួរម្ដងៗដែរ :

ឧទាហរណ៍

“ព្រះនាមព្រះឥន្ទមានច្រើន, (ព.ទេ.) ឬ (ព.កា.) ប្រើព្រះនាមថា កោសិយ, ឥន្ទកោសិយ, ឥន្ទទេព, ឥន្ទទេវរាជ, ឥន្ទរាជ, ឥន្ទរាជា, ឥន្ទ្រា, ឥន្ទ្រាធិរាជ, អមរិន្ទ, អមរេន្ទ្រ, វជិរបាណី, វជិរហត្ថ, វជិរាវុធ, វជ្រាយុធ, វាសវ, សុជម្បតី ជាដើម អាចប្រើតាមសេចក្ដីត្រូវការ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ឬ សំ.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់