វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ឧត្តរំ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ឧត្តរ។

ឧត្តរ

គុណនាម, នាម· adjective, noun [អ៊ុត-ដ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective, noun · [អ៊ុត-ដ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ខ្ពស់; លើ; ឆ្វេង; ក្រោយ; ខាងលើ; ខាងខ្ពស់; ខាងជើង; ខាងឆ្វេង; ខាងចុង; ខាងក្រោយ :

អក្ខរាវិរុទ្ធឆ្លាស់៖ឧត្តរំឧត្តរាឧត្តរោឧត្តរៈឧត្តរ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៧ ន័យ
១

ខ្ពស់; លើ; ឆ្វេង; ក្រោយ; ខាងលើ; ខាងខ្ពស់; ខាងជើង; ខាងឆ្វេង; ខាងចុង; ខាងក្រោយ :

ឧទាហរណ៍

“ទិសឧត្តរ ទិសខាងជើង។”

២

សំពត់ពានា, សំពត់បង់ក។

៣

(ព.ពុ.) ចីពរ :

ឧទាហរណ៍

“ភិក្ខុតម្រួតឧត្តរាសង្គជាមួយនឹងសង្ឃាដី ហើយឃ្លុំជាបរិមណ្ឌល ដើរចូលទៅក្នុងភូមិ។”

៤

(ម.ព. ឧត្តរកុរុ)។

៥

រាងកាយប៉ែកខាងលើ; រូបកាយខ្ពស់។

៦

អនាគតកាល។

៧

ឈ្មោះមហាទ្វីបមួយនៅក្នុងទិសភាគខាងជើងភ្នំសិនេរុ (តាមភូមិសាស្ត្របុរាណ)។

៨

(ម.ព. ឧត្តរកុរុ)។

៩

ប៉ែកទិសខាងជើង។

១០

ពួកខាងជើង គឺពួកពុទ្ធសាសនិកខាងលទ្ធិមហាយាន។

១១

សំពត់សម្រាប់ពានា ឬសំពត់បង់ក, សំពត់ដណ្ដប់ (ហៅ ឧត្តរពស្ត្រ ឬ ឧត្តរព័ស្ត្រ ក៏បាន)។

១២

(ព.វ.) លុបអក្សរឬបទខាងចុង, ដូចជា អាដានាដិយៈ > អាដានា; ឪពុក > ឪ ជាដើម។

១៣

(ម.ព. ឧត្តរលុប)។

១៤

ដំណើរវិលទៅខាងឆ្វេង ដើរជាឧត្តរាព័ត៌ ដើរវិលទៅខាងឆ្វេងជុំវិញទីណាមួយ :

ឧទាហរណ៍

“ហែសពជាឧត្តរាព័ត៌បីជុំបារាំកំពូល រួចហើយលើកសពទៅតម្កល់លើជើងថ្ករ (តាមទម្លាប់ខ្លះ)។”

១៥

ដែលមានមុខបែរចំទៅខាងជើង។

១៦

(ម.ព. ឧត្តរាព័ត៌)។

១៧

ឈ្មោះនក្សត្រទី ២១; ខែអាសាឍក្រោយ; ខ្មែរធ្លាប់ប្រើតែ ទុតិយាសាឍ។

ចំណាំការប្រើប្រាស់

(ព.កា. ប្រើជា ឧត្តរៈ, ឧត្តរា, ឧត្តរោ, ឧត្តរំ ក៏បាន តាមគួរដល់ការប្រកប; ផ្លាស់ រ ជា ល > ឧត្តល, ឧត្តលា, ឧត្តលោ ក៏បាន អ.ថ. អ៊ុត-ដល់, អ៊ុត-តៈ-ឡា, អ៊ុត-តៈ-ឡោ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់