វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ស · ៣៥៩៧ ពាក្យ

វចនានុក្រម

សូមក្រាបបង្គំទូល

កិរិយាសព្ទ[សូម-ក្រាប-បង់-គំ-ទូល]

និយាយពីពាក្យសម្រាប់ក្រាបទូលព្រះមហាក្សត្រិយ៍ជាអម្ចាស់ជីវិត ដោយគារវភាពដ៏ខ្ពង់ខ្ពស់ក្រៃលែង គឺអ្នកសរសេរចុតហ្មាយនោះ សូមក្រាបបង្គំព្រមទាំងសូមយកសិរៈរបស់ខ្លួនទូលព្រះបាទាព្រះអង្គផង ប៉ុន្តែសូមទូលពីក្រោមល្អងធូលីដែលជាប់នៅត្រង់បាតព្រះបាទា ដោយផ្ដើមសេចក្ដីត្រង់បន្ទាត់លើបំផុតថា សូមព្រះតេជះតម្កល់លើត្បូង; ហើយសរសេរត្រង់បន្ទាត់ក្រោមបន្ទាប់នោះ ដោយលូកចូលបន្តិចថា សូមព្រះរាជទានក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ជ្រាប។ រួចសរសេរលូកបន្ទាត់ចូលរាយសេចក្ដីតាមដំណើរការណ៍ទៅដរាបដល់ចប់ (នេះជាបែបប្រើតាំងពីបុរាណកាលមក)។

មើលអត្ថន័យ
មុនទំព័រ ១១០ នៃ ២០០បន្ទាប់