វចនានុក្រមសំនួននាម·[សំ-នួន]ដំណើរឬទំនងពាក្យ; លំនាំសេចក្ដី; វោហារ; ពាក្យពោលសង្កត់; ពាក្យផ្ដាច់ជើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំនួនវោហារសព្ទនាម·[សំ-នួន-វោ-ហា-ស័ប](ភាសា.) កន្សោមស្អិតដែលមានន័យធៀបប្លែកពីន័យដើមរបស់ពាក្យដែលផ្សំគ្នានោះ។ គេច្រើនហៅកាត់ថា សំនួនវោហារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំបកទ្វីបនាម·[សំ-បក-ទ្វីប](ភូមិ.) ផ្នែកមួយនៃសំបកផែនដីដែលជាទ្វីប មានកម្រាស់ជាមធ្យម៣០គីឡូម៉ែត្រសម្បូរដោយថ្មក្រានីត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំបកផែនដីនាម·[សំ-បក-ផែន-ដី](ភូមិ.) ស្រទាប់ក្រៅបំផុតនៃផែនដីមានកម្រាស់ពី៥គីឡូម៉ែត្រទៅ១០០គីឡូម៉ែត្រ។សំបកផែនដីចែកចេញជាពីរ គឺសំបកទ្វីបនិងសំបកក្រោមមហាសមុទ្រ ហើយដង់ស៊ីតេសំបកក្រោមមហាសមុទ្រធ្ងន់ជាងដង់ស៊ីតេសំបកទ្វីប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក