វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បារាយណ៍ទឹកថ្លា

នាម[បា-រ៉ាយ-ទឹក-ថ្លា]

ឈ្មោះបឹងធំមួយ វាលត្លេវស្រឡះស្អាតធេង ឥតមានស្មៅ ឬចកត្រឹបអ្វីឡើយ មានទឹកថ្លាឈ្វេងជាប់ជានិច្ច, ឋិតនៅខាងឯលិចនគរធំ ក្នុងខេត្តសៀមរាប; បឹងនេះ កាលពីដើមគេហៅថា បារាយណ៍ខាងលិច ព្រោះមានបារាយណ៍មួយទៀតនៅខាងកើតនគរធំ ជាទំនាបរាក់មិនដក់ទឹកទេ គេហៅថា បារាយណ៍ខាងកើត ឬហៅម្យ៉ាងទៀតថា តដាក (សំ. តដាក, តឌាក, តាដាក; បា. តឡាក "ស្រះធំ ឬ បឹងធំ") ; លុះតយូរមកដល់សព្វថ្ងៃនេះ ហៅក្លាយជា ប៉ដាក ឬ ប្រដាក។

មើលអត្ថន័យ
វចនានុក្រម

បារាំ

នាម[បា-រ៉័ម]

រោងលាតមានដំបូលស្មើ ប្រក់ពាសផ្ទាំងសំពត់ ឬស្លឹកឈើ ប្រើជារបាំងកម្ដៅថ្ងៃ ឬសន្សើមសម្រាប់ជ្រកបណ្ដោះអាសន្ន ក្នុងវេលាធ្វើបុណ្យ ឬធ្វើមង្គលការជាដើម។

មើលអត្ថន័យ
វចនានុក្រម

បារាំកំពូល

នាម[បា-រ៉័ម-កំ-ពូល]

ភ្នំយោង៤ជ្រុង (ឬកាច់ជ្រុងក៏មានខ្លះ) ពាសសំពត់ស, មានថ្នាក់ជាជាន់ៗ (តាំងពី ៣ជាន់ទៅដល់ ៩ជាន់, ប្រើតាមបណ្ដាស័ក្ដិនៃបុគ្គល) មានរំភាយគ្រប់ថ្នាក់, មានកំពូល, ប្រើជារបស់រុងរឿងថ្លៃថ្លាក្នុងការតម្កល់សពធ្វើឈាបនកិច្ច។

មើលអត្ថន័យ
វចនានុក្រម

បាលី

នាម[បា-ឡី]

ជួរព្រៃឬដងព្រៃ; ស្ពាន, របៀប; ភាសាមានរបៀប; ព្រះពុទ្ធវចនៈដែលមានគោលចារឹកនៃព្រះពុទ្ធសាសនា។ គេច្រើនស្គាល់ថា ព្រះត្រៃបិដក ហៅថា បាលី ឬ បាឡី។ ហៅតាមទម្លាប់ថា :

មើលអត្ថន័យ