វចនានុក្រមភ្លូនាម·[ភ្លូ]រុក្ខជាតិព្រៃមួយប្រភេទ ស្លឹកមានមមីសគ្រើមៗផ្លៃមានសណ្ឋានមូល មានត្របកជាស្រទាប់ៗ រុំជុំវិញបណ្ដូល មានរសជាតិជូរបរិភោគបាន; ភ្លូមានពីរប្រភេទគឺ ភ្លូធំ, ភ្លូបាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លូចគុណកិរិយា·[ភ្លូច]ដែល អិល ឬរបូតចេញដោយរអិល ហាក់ដូចគេចាប់លូច, ដែលរអិល ចាប់មិនជាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើគុណនាម, គុណកិរិយា·[ភ្លើ]ដែលមានស្មារតីភ្លេចៗ, ដែលល្ងេល្ងើ, មមីងមមាំង, ផ្ដាសៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើកៗគុណកិរិយា, គុណនាម·[ភ្លើក-ភ្លើក]ដែលមានដំណើររំងើកៗរង្វើលៗ យឺតៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងនាម·[ភ្លើង]ធាតុមួយប្រភេទដែលបណ្ដាលឱ្យមានកម្ដៅនិងពន្លឺ; ធាតុក្ដៅ; អាការៈក្ដៅផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងក្រហមនាម·[ភ្លើង-ក្រ-ហម]ភ្លើងចរាចណ៍ពណ៌ក្រហមដែលបង្គាប់ឱ្យអ្នកធ្វើដំណើរត្រូវឈប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងខៀវ[ភ្លើង-ខៀវ](សំនួន.) ការបើកផ្លូវឬការផ្ដល់សិទ្ធិឱ្យធ្វើអ្វីមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងចរាចរណ៍នាម·[ភ្លើង-ចៈ-រ៉ា-ច]ភ្លើងសញ្ញាដែលមានមុខងារសម្រាប់គ្រប់គ្រងសិទ្ធិអាទិភាពនិងសណ្ដាប់ធ្នាប់ដល់អ្នកធ្វើដំណើរ មានបីពណ៌គឺ ក្រហម លឿង និងបៃតង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងសញ្ញាចរាចរណ៍នាម·[ភ្លើង-ស័ញ-ញ៉ា-ចៈ-រ៉ា-ច]ឧបករណ៍សម្រាប់បញ្ជាចរាចរណ៍របស់ផ្លូវដែកឬផ្លូវថ្នល់ ដើម្បីឱ្យរថភ្លើងឬយានជំនិះផ្សេងៗធ្វើចរាចរណ៍បានប្រកបដោយសុវត្ថិភាពនិងដោយរលូន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើងស្តុបនាម·[ភ្លើង-ស្តុប] (ជើង ត)(ព.សា.) ឧបករណ៍បំភ្លឺភ្លើងមួយប្រភេទរបស់ម៉ូតូឬឡាន, ភ្លើងស៊ីញ៉ូ; ភ្លើងសញ្ញាចរាចរណ៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើនគុណនាម·[ភ្លើន]ដែលបានចិត្ត; ព្រហើន, គឃ្លើន, ឡើងចាងក្រអឺតក្រអាងព្រោះបានចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លើយកិរិយាសព្ទ, គុណកិរិយា·[ភ្លើយ]ស្លៀកសំពត់សម្លុយ ធ្វើជាយខាងមុខឱ្យខើចស្រុងពុំស្មើគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លៀកកិរិយាសព្ទ·[ភ្លៀក]ផ្អៀងខ្លួន ឬផ្អៀងខ្លួនគ្រលែង (ចំពោះតែដំរី) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លៀងកិរិយាសព្ទ·[ភ្លៀង](នាមកិរិយា) ធ្លាក់ទឹកពីអាកាសចុះមក, បង្អុរឱ្យធ្លាក់ទឹកគ្រាប់តូចៗល្មមឬថ្លោសៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភ្លៀងមាត្រនាម·[ភ្លៀង-មាត]ការវាយតម្លៃបរិមាណនៃកំណកអាកាសដែលធ្លាក់នៅទីកន្លែងណាមួយ និងក្នុងពេលវេលាជាក់លាក់ណាមួយ។ គេគណនាបរិមាណនៃកំណកអាកាសនេះដោយភ្លៀងម៉ែត្រ (ឧបករណ៍វាស់ទឹកភ្លៀង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក