វចនានុក្រមសំបុត្រនាម·[សំ-បុត]សេចក្ដីដែលសរសេររួចហើយត្រូវដាក់ក្នុងស្រោមឬត្រូវខ្ចប់ឱ្យជិតដិត; អក្សរដែលសរសេរនៅផ្ទៃក្រដាសជាពាក្យរាយសេចក្ដីជាជំនួសការនិយាយមាត់ទទេ ឬទុកជាការសម្លាកសំខាន់; ចុតហ្មាយ; ដីកា; ... :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំបូងសង្រូងកិរិយាសព្ទ·[សំ-បូង-សង់-រ៉ូង]ពោលពាក្យបូរបាច់ប្រតិស្ឋអធិស្ឋាន, ពោលពាក្យរំឭករំលើក ស្រាវជ្រាវរាវរកគុណឬអំពើល្អដែលបានធ្វើរួចមកហើយ, បួងសួងដើម្បីឱ្យបានសម្រេចការសមបំណង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំបែងបរិវារសព្ទ·[សំ-បែង]ពាក្យសាមញ្ញ សម្រាប់និយាយផ្សំជាមួយនឹងពាក្យ ផ្ទះ ថា ផ្ទះសំបែង ផ្ទះធម្មតា, ផ្ទះសាមញ្ញ ឬផ្ទះធំនិងផ្ទះតូច, ផ្ទះធំនិងផ្ទះរាយរង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំប៉ាតគុណនាម·[សំ-ប៉ាត]ស្ដើងមានផ្ទៃរាប, ស្ដើងប៉ាតឡាត, ស្ដើងកំប៉ាត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំប៉ាននាម·[សំ-ប៉ាន]ទូកអុំមួយប្រភេទ តដោយក្ដារ ៥សន្លឹកខាងក្បាលនិងកន្សៃរាងង។ ទូកអុំមួយប្រភេទទៀត មាឌជាទូកផ្កាចារ ប៉ុន្តែលើកក្ដារប៉ះថែមឡើងទៀត ក៏ហៅ សំប៉ាន ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំផិងនាម·[សំ-ផឹង](ព.សា.) ស្ត្រីផ្កាមាស (ព.ខ្ព.) ពេស្យា, វេសិយា, វេសី, នគរសោភិនី, លញ្ជិកា, រូបជីវិនី, រូបាជីវា, រូបូបជីវិនី, វណ្ណទាសី)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក