វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជេដ្ឋាមន្ត្រី

នាម[ជេត-ឋា-មន់-ត្រី]

មន្ត្រីចម្បងបំផុត, មន្ត្រីធំ, មន្ត្រីថ្នាក់ខ្ពស់។ ឋានៈរបស់មន្ត្រីរាជការ ស្មើនឹងឋានៈញាណរង្សីជាសមណសក្ដិរបស់បព្វជិត។

មើលអត្ថន័យ
វចនានុក្រម

ជេតវន

នាម[ជេ-តៈ-វ័ន]

ឈ្មោះអារាមមួយធំ (ក្នុងពុទ្ធសម័យ) នៅជិតក្រុងសាវត្ថីក្នុងដែនកោសល, ដែលអនាថបិណ្ឌិកមហាសេដ្ឋី (សុទត្ត) ជាវដីជាឧទ្យានរបស់ព្រះអង្គម្ចាស់ជេតកសាងជាវត្ត ហើយវេរចំពោះព្រះភិក្ខុសង្ឃ មានព្រះសម្មាសម្ពុទ្ធជាប្រធាន; ហៅក្លាយជា ជេតពន ឬជេតុពន (ពន់) ក៏មាន។

មើលអត្ថន័យ
វចនានុក្រម

ជេតុត្តរ

នាម[ជេ-តុត-ដ]

ឈ្មោះក្រុងមួយមាននិយាយក្នុងរឿងវេស្សន្តរជាតក ជានគរដែលព្រះបាទវេស្សន្តរទ្រង់គង់។ ក្រុងកបិលវត្ថុ ឬ កបិលពស្ដុ ក៏គឺក្រុង ជេតុត្តរ ពីដើមនុ៎ះឯង។

មើលអត្ថន័យ
វចនានុក្រម

ជេស្ឋ

នាម[ជេស]

ឈ្មោះផ្កាយ ៣ដួង, មួយដួងមានរូបដូចជាខ្ទួយ ហៅរួមទាំង ៣ដួងថា ជេស្ឋនក្សត្រ ឬ ជ្យេស្ឋនក្សត្រ, រាប់បញ្ចូលក្នុងពួកផ្កាយ ទុកជានក្សត្រទី ១៨។

មើលអត្ថន័យ
វចនានុក្រម

ជែនសិននិយម

នាម[ជែន-សិន-និ-យំ]

ចលនាទស្សនវិជ្ជានិងសាសនា ដែលគេបានដាក់ឈ្មោះដូច្នេះបន្ទាប់ពីសាសនវិទូហូឡង់ ឈ្មោះជែនសិន បានស្លាប់ទៅ។ លក្ខណៈពិសេសរបស់ចលនានេះ រួមមានបុព្វវាសនានិយមដាច់ខាតនិងការប្រតិបត្តិតឹងរ៉ឹងខាងសីលធម៌ :

មើលអត្ថន័យ