វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជោតក

នាម[ជោ-តៈ-កៈ] ឬ [ជោ-ដក់]

អ្នករុងរឿង, អ្នកបំភ្លឺ; អ្នកទាយហេតុអាក្រក់ល្អតាមដំណើរផ្កាយ, តាមដំណើរពន្លឺផ្សេងៗឯអាកាសមានជើងព្នាយ, កេតុធ្លាក់, ជាដើម (ហោរ)។

មើលអត្ថន័យ
វចនានុក្រម

ជោតិក

នាម[ជោ-តិ-កៈ] ឬ [ជោ-ដិក]

អ្នកមានសេចក្ដីរុងរឿង; អ្នកមានពន្លឺ, មានរស្មី (មានព្រះអាទិត្យ, ព្រះចន្ទនិងពួកផ្កាយជាដើម)។ ឈ្មោះមហាសេដ្ឋីម្នាក់ ក្នុងពុទ្ធសម័យនៃព្រះសក្យមុនីសម្ពុទ្ធ។ បុរាណរាជ្យក្នុងកម្ពុជរដ្ឋ ច្រើនយកពាក្យនេះមកតាំងជាងារមន្ត្រីនាយឃ្លាំង ឬជាងារកិត្តិយសសម្រាប់មេជំនួញធំណាមួយក្នុងព្រះនគរ :

មើលអត្ថន័យ