វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កូនគោល

នាម[កូន-គោល]

ឈ្មោះល្បែងមួយប្រភេទ ដែលគេយកដុំឈើស្រាលមានរលួសជាដើមធ្វើជាកូន។ បើលេងវេលាយប់គេដុតដុំឈើនោះឱ្យឆេះ ដាក់កណ្ដាលទីស្នាមលេង ហើយយកដំបងវាយដណ្ដើមដុំឈើនោះឱ្យខ្ទាតទៅកាន់ទីរៀងៗខ្លួន។ បើពួកណាវាយបានទៅដល់ទីរបស់ខ្លួនមុន ពួកនោះឈ្នះ :

មើលអត្ថន័យ
វចនានុក្រម

កូនចាប

នាម[កូន-ចាប]

(សព្ទមេមត់) សិស្សរបស់មេមត់ គឺមនុស្សដែលរាប់អានជឿកាន់ខ្មោចមេមត់ ហើយប្រគល់ខ្លួនជាសិស្សរបស់មេមត់ រូបមេមត់ហៅមនុស្សនោះថា កូនចាប ក្នុងកាលដែលខ្មោចមេមត់កំពុងចូលជាន់រូប (មេមត់ស្រុកខ្លះហៅ ពងចាប)។

មើលអត្ថន័យ
វចនានុក្រម

កូនតឹង

[កូន-តឹង]

ឈ្មោះគ្រឿងប្រហារមួយប្រភេទ ធ្វើពីដែកឬសំណ មានសណ្ឋានមូល ទំហំប៉ុនផ្លែក្រសាំង ឬផ្លែក្រូចឆ្មារ ចងភ្ជាប់នឹងខ្សែវែង សម្រាប់ចោលទៅហើយកន្ត្រាក់មកវិញ។

មើលអត្ថន័យ
វចនានុក្រម

កូនត្រី

នាម[កូន-ត្រី]

គ្រាប់ដីតូចៗដែលមាននៅក្នុងល្បាយបន្ទាប់ពីលាយដីស្អិតស្ងួតជាមួយដីជ័រដែលគេត្រូវរែងយកចេញ ដើម្បីបានជាដីល្បាយម៉ដ្ឋសម្រាប់ធ្វើក្អម ឆ្នាំង...។

មើលអត្ថន័យ