វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“សាមៈ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ វេទ។

វេទ

[វេត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [វេត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីដឹង, វិជ្ជា, ចំណេះ។

អក្ខរាវិរុទ្ធឆ្លាស់៖សាមៈវេទ—ឥរុវេទ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

សេចក្ដីដឹង, វិជ្ជា, ចំណេះ។

២

គម្ពីរសម្ដែងបែបរបៀបផ្សេងៗខាងសាសនាព្រាហ្មណ៍, ក្នុងសម័យដើម មានត្រឹមតែ៣យ៉ាងគឺ ១ឫគ្វេទ ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា; ២យជុវ៌េទ ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំ សម្រាប់សូត្របូជាឬបួងសួង; ៣សាមវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម ...។ វេទទាំង ៣នេះសុទ្ធតែប្រើភាសាសំស្ក្រឹត ហៅដោយរួបរួមថា វេទត្រ័យ ឬ ត្រ័យវិទ្យា ឬក៏ ត្រៃវេទ; ពួកព្រាហ្មណិកប្រកាន់ជឿស៊ប់ថា មហាព្រហ្មប្រសិទ្ធីឱ្យកើតឡើង មិនមែនមនុស្សតាក់តែងទេ; លុះចំណេរតមក កើតមាន អថព៌វេទ ឬ អថព្វ- "វេទសម្រាប់សូត្រហៅឬបណ្ដេញខ្មោចបិសាច ..." មួយថែមទៀតរួមជាវេទមាន ៤យ៉ាង។

៣

សេចក្ដីឈ្លាស, ស្ទាត់, ជំនាញ ក្នុងវេទ។

៤

ការបង្រៀនវេទ។

៥

មន្តក្នុងវេទ។ ខ្មែរច្រើននិយាយសំដៅមន្តអាគម, មន្តសម្រាប់សូត្រស្តោះផ្លុំ។

៦

(ម.ព. វេទមន្ត)។

៧

វិទ្យាក្នុងវេទ, ការចេះវេទ។

៨

គម្ពីរវេទ។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់