វចនានុក្រមខនាម·[ខ]តួព្យញ្ជនៈទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី១។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [kʰ] ជាព្យញ្ជនៈរនាំងក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខកកិរិយាសព្ទ, គុណនាម·[ខក]ខានចេញទៅ, ខានចូលមកដោយមានហេតុអ្វីមួយមកឃាត់ខាំងរាំងរា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខកខានកិរិយាសព្ទ·[ខក-ខាន]មិនបានធ្វើតាមការគ្រោងទុក ព្រោះមានបញ្ហាអ្វីមួយមករារាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខក់កិរិយាសព្ទ, គុណនាម·[ខក់]ស្ទះក្នុងបំពង់កដោយវត្ថុអ្វីៗដែលភ្លាត់ចូលទៅ ដោយមិនប្រុងនឹងលេប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខខិតកិរិយាសព្ទ·[ខ-ខិត]ប្រកាន់ទុក, ចំណាំទុកនូវរបស់អ្វីមួយថាជារបស់ខ្លួន ដោយដាក់សញ្ញាជាសម្គាល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខណ្ឌសញ្ញានាម·[ខាន់-ឌៈ-សាញ់-ញ៉ា] ឬ [ខាន់-សាញ់-ញ៉ា]សញ្ញាមានរូបយ៉ាងនេះ (។) សម្រាប់ប្រើរាំងឃ្លា ឬសង្កាត់នៃសេចក្ដីមួយៗ ឱ្យដាច់ស្រឡះដោយឡែកពីគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខណ្ឌសីមានាម·[ខាន់-ឌៈ-សី-ម៉ា] ឬ [ខាន់-សី-ម៉ា]សីមាតូច។ ឈ្មោះពទ្ធសីមាតូច ដែលព្រះភិក្ខុសង្ឃសន្មត ដោយញត្តិទុតិយកម្មវាចា ផ្ដាច់ចេញចាកមហាសីមា ដើម្បីធ្វើសង្ឃកម្មដោយងាយ (ព.វិ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខណ្ឌស្ករនាម·[ខាន់-ស្ក]ឈ្មោះថ្នាំកែរោគម្យ៉ាងស្រដៀងនឹងស្ករក្រាម (មាននិយាយតែក្នុងក្បួនផ្សំថ្នាំពីបុរាណ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខនិជនាម·[ខៈ-និច]រ៉ែ, សារធាតុរឹងអសរីរាង្គ ដែលមានសមាសភាពគីមីជាក់លាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក