វចនានុក្រមទនាម·[ទ]តួព្យញ្ជនៈទី១៨នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៣ក្នុងវគ្គទី៤។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [t] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទកគុណនាម·[ទក]ដែលតាមធម្មតា តែងតែមានមួយគូពីកំណើត, ក៏បែរជាកើតមានតែមួយឬតែម្ខាងទៅវិញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក់គុណនាម, គុណកិរិយា·[ទក់]ដែលខ្ទាំខ្ទេចដោយដំ, ដោយទំពា ឬដោយអង្កៀមជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណទិសនាម·[ទ័ក-ខិ-ណៈ-ទឹស]ទិសខាងស្ដាំដៃ គឺទិសខាងត្បូង (ទក្សិណ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណនិកាយនាម·[ទ័ក-ខិ-ណៈ-និ-កាយ]ពួកខាងត្បូង គឺពួកពុទ្ធសាសនិកជនប៉ែកខាងត្បូងមានអ្នកលង្កាទ្វីប, ភូមា, មន ជាដើម រៀងមកដល់កម្ពុជរដ្ឋយើងនេះ ដែលពួកឧត្តរនិកាយកំណត់ហៅ ដើម្បីឱ្យដាច់ពួកដោយឡែកពីគ្នា ក្នុងកាលដែលកើតអធិករណ៍ជាធំ តបន្ទាប់អំពីកាលនៃទុតិយសង្គាយនាមក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណាទាននាម·[ទ័ក-ខិ-ណា-ទាន]អំណោយដែលទាយកជឿកម្មជឿផលច្បាស់ហើយគេឱ្យឬអំណោយដែលគេឱ្យដល់ទក្ខិណេយ្យបុគ្គល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណានុទិសនាម·[ទ័ក-ខិ-ណា-នុ-ទឹស]អនុទិស ជាចន្លោះទិសទក្សិណនិងទិសបស្ចិម គឺទិសនិរតី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណានុប្បទាននាម·[ទ័ក-ខិ-ណា-នុប-ប៉ៈ-ទាន]អំណោយដែលគេឧទ្ទិសផលនៃទក្ខិណាទាន ចំពោះទៅបុគ្គលដែលទៅកាន់បរលោកហើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណាព័ត៌នាម·[ទ័ក-ខិ-ណា-ព័រ]ដំណើរដែលដើរវិលជាទក្សិណ ក្នុងឱកាសនៃកិច្ចការណាមួយ មានការមង្គលជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណេយ្យបុគ្គលនាម·[ទ័ក-ខិ-ណៃ-យ៉ៈ-បុក-គល់]បុគ្គលអ្នកគួរទទួលនូវទក្ខិណាទាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណេយ្យសម្បទានាម·[ទ័ក-ខិ-ណៃ-យ៉ៈ-សាំ-ប៉ៈ-ទា]ការដល់ព្រម ឬសមប្រកបដោយទក្ខិណេយ្យបុគ្គល, សម្បាទារបស់ទក្ខិណេយ្យបុគ្គល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្ខិណោទកនាម·[ទ័ក-ខិ-ណោ-ទៈ-កៈ] ឬ [ទ័ក-ខិ-ណោ-ទក់]ទឹកជាគ្រឿងចម្រើន គឺទឹកដែលច្រួចដាក់លើបាតដៃនៃបដិគ្គាហកបុគ្គល ក្នុងពេលដែលគេឱ្យទានរួចភ្លាមៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទក្សិណោទកនាម·[ទ័ក-ក្សិ-ណោ-ទៈ-កៈ] ឬ [ទ័ក-ក្សិ-ណោ-ទក់]ទឹកជាគ្រឿងចម្រើន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក