វចនានុក្រមឋនាម·[ឋ]តួព្យញ្ជនៈទី១២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី៣។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [tʰ] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនកម្មនាម·[ឋៈ-ប៉ៈ-ណៈ-កាំ]កម្មគឺការតម្កល់ទុកនូវអ្វីៗ; អំពើដែលគេរៀបចំតាក់តែងឡើង, ការធ្វើអ្វីមួយឱ្យកើតឡើងហើយតម្កល់តាំងទុកឱ្យបានឋិតថេរតទៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនករនាម·[ឋៈ-ប៉ៈ-ណៈ-ក]អ្នកដំឡើងគ្រឿងយន្ត គ្រឿងចក្រ ឬគ្រឿងបង្គុំជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនភណ្ឌនាម·[ឋៈ-ប៉ៈ-ណៈ-ភ័ន]គ្រឿងសម្រាប់ផ្គុំដំឡើង គ្រឿងតុបតែងក្នុងគេហដ្ឋាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនីយភណ្ឌនាម·[ឋៈ-ប៉ៈ-ណី-យ៉ៈ-ភ័ន]របស់, ទ្រព្យ ដែលគួរតម្កល់ទុក, គួរតាំងទុក, ដែលត្រូវទុកដាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនីយវត្ថុនាម·[ឋៈ-ប៉ៈ-ណី-យ៉ៈ-វ័ត-ថុ]វត្ថុដែលគួរតាំងទុក, ដែលត្រូវតម្កល់ទុក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនោកាសនាម·[ឋៈ-ប៉ៈ-ណោ-កាស]កន្លែងទំនេរសម្រាប់ដាក់, សម្រាប់ទុករបស់ផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានគណិតនាម·[ឋាន-គៈ-និត]បច្ចេកទេសក្នុងការវាស់ កំណត់ទីតាំង និងសណ្ឋាននៃដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានន្តរនាម·[ឋា-ណន់-តៈ-រ៉ៈ] ឬ [ឋា-ណន់-ដ]លំដាប់នៃទី, មុខងារ, ងារ, ថ្នាក់ងារ, ថ្នាក់ស័ក្ដិយស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានន្តរសក្ដិនាម·[ឋា-ណន់-តៈ-រ៉ៈ-ស័ក]អំណាចតាមមុខងារ, បណ្ដាស័ក្ដិធំតូចតាមមុខងារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានបទ្មនាម·[ឋា-ណៈ-បត់]ពាក្យនេះខ្មែរយើងពីបុរាណ ប្រើជាឈ្មោះក្បាច់ត្របកឈូកផ្កាប់ផ្ងារ ដែលរចនាធ្វើជាជើង, ជាទ្រនាប់ ទ្រព្រះពុទ្ធរូបឬទេវរូប; ត្របកឈូកដែលសំយុងចុះមកក្រោម ហៅថា ឈូកផ្កាប់; ដែលផ្ងារឡើង ហៅថា ឈូកផ្ងារ; ទោះមានតែឈូកផ្កាប់ ឬមានតែឈូកផ្ងារក្ដី ឬក៏មានគ្រប់ទាំងផ្កាប់ទាំងផ្ងារក្ដី ហៅថា ឋានបទ្ម បានដូចគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក