វចនានុក្រមឌនាម·[ឌ]តួព្យញ្ជនៈទី១៣នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៣ក្នុងវគ្គទី៣។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [d] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ ឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌមជននាម·[ឌៈ-មៈ-ជន់]ជនអ្នកធ្វើការឈ្នួលយ៉ាងទាប មានចាក់សំរាម, ដងទឹកសម្អុយចោល ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌាហរោគនាម·[ឌា-ហៈ-រោក]រោគក្ដៅក្រហាយ, ជំងឺក្ដៅអន្ទះអន្ទែងក្នុងកាយ, ជំងឺគ្រុនក្ដៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌិកតេ[ឌិក-តេ]សរសេរតាមអាន, ការសរសេរតាមពាក្យដែលគេសូត្រ, គេអាន គឺមានអ្នកអានសេចក្ដីអ្វីមួយថាបង្អង់ៗ តាមឃ្លា តាមសង្កាត់ឱ្យអ្នកស្ដាប់សរសេរតាម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌិននាម·[ឌិន]គ្រឿងវិចិត្រធ្វើដោយប្រាក់, មាស, ស្ពាន់ ឬលាយមាស (ធ្វើមកពីប្រទេសក្រៅ) សម្រាប់ប៉ាក់គ្រឿងប្រដាប់ប្រើជាលំអផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌិម្ភានាម·[ឌិម-ភា]ដង្កូវដែលនឹងក្លាយជាសត្វល្អិតផ្សេងៗទៀត ដូចជាដង្កូវមេអំបៅ ដង្កូវរុយជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌីកូទីលេដុងគុណនាម·[ឌី-កូ-ទី-លេ-ដុង](ជីវ.) លក្ខណៈនៃគ្រាប់រុក្ខជាតិដែលមានកូទីលេដុងពីរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌីជីថលគុណនាម·[ឌី-ជី-ថល]ដែលទាក់ទងនឹងគ្រឿងដែលតំណាងឱ្យទិន្នន័យអំព្លីទុតជាលេខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌីជេនាម·[ឌី-ជេ]អ្នកចាក់ភ្លេងនិងសម្របសម្រួលនៅវិទ្យុ ទូរទស្សន៍ ឬក្លឹបកម្សាន្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌីណាមិកនាម·[ឌី-ណា-មិច](រូប.) ផ្នែកមួយនៃមេកានិក ដែលសិក្សាអំពីចលនានៃប្រព័ន្ធចំណុចរូបធាតុក្រោមឥទ្ធិពលនៃកម្លាំង ជាពិសេសកម្លាំងដែលមានប្រភពពីខាងក្រៅប្រព័ន្ធ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌីណាម៉ូនាម·[ឌី-ណា-ម៉ូ]ឧបករណ៍មួយប្រភេទដែលបំប្លែងថាមពលនៃចលនាឱ្យទៅជាថាមពលអគ្គិសនី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌីប្លូអ៊ីតនាម·[ឌី-ប្លូ-អ៊ីត](ជីវ.) ដែលមានក្រូម៉ូសូមជាគូៗគឺ 2n :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌីសុងទ័រនាម·[ឌី-សុង-ទ័រ]បរិក្ខារអគ្គិសនីមួយប្រភេទ ដែលគេប្រើសម្រាប់ផ្ដាច់ចរន្តបង្ការអគ្គិភ័យពេលអាំងតង់ស៊ីតេចរន្តឡើងចុះខុសប្រក្រតី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឌីស្កូនាម·[ឌី-ស្កូ]តន្ត្រីមួយប្រភេទសម្រាប់រាំកម្សាន្តតាមរង្គសាល(ក្លឹបរាត្រី) ដែលបានលេចរូបរាងនៅបណ្ដាឆ្នាំ១៩៧០ចេញពីសហរដ្ឋអាម៉េរិក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក