វចនានុក្រមតនាម·[ត]តួព្យញ្ជនៈទី១៦នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី៤។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [t] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតក់គុណនាម·[តក់]ដែលមិនសូវរាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើនភ្លាត់, ច្រើនខុស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតក់ក្រហល់គុណកិរិយា, គុណនាម·[តក់-ក្រ-ហល់]ដែលប្រញាប់រួសរាន់ពេក, ដែលអន្ទះអន្ទែងស្ទុះស្ទាឡេះឡះដូចជាក្រហល់ក្រហាយខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតក់ប្រមាកិរិយាសព្ទ·[តក់-ប្រ-ម៉ា]តក់ប្រាជ្ញា គឺតក់ស្លុតស្លន់ញ័រទទ្រាក់ទទ្រើកស្ទើរភ័ន្តបាត់ប្រាជ្ញាស្មារតី; ច្រើនប្រើជាមួយនឹងពាក្យ ភ័យ ថែមទៀតផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតក់ម៉ក់គុណនាម·[តក់-ម៉ក់]ដែលស៊ើកៗ ទុយមុយ គ្មានភាពស្វាហាប់រហ័សរហួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតក់ស្លុតកិរិយាសព្ទ·[តក់-ស្លុត]ស្លុតរន្ធត់ខ្លាំង, ស្លុតស្លន់ខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតក្កកម្មនាម·[ត័ក-កៈ-កាំ](សេ.ហិ.) គំនិតរបស់តក្កករដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយនៅក្នុងវិស័យបច្ចេកវិទ្យា ... :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតក្កករនាម·[ត័ក-កៈ-ក](សេ.ហិ.) អ្នកធ្វើតក្កកម្ម អ្នកញ៉ាំងឱ្យមានសេចក្ដីពិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតក្កវិជ្ជានាម·[ត័ក-កៈ-វិច-ជា]វិជ្ជាត្រិះរិះ គឺចំណេះខាងពិចារណារិះរកហេតុផលដែលប្លែកឱ្យឃើញប្រាកដដោយគំនិតខ្លួនឯង, វិជ្ជាសម្រាប់ត្រឹះរិះរាវរកខាងរបៀបបែបបទក្នុងការនិយាយស្ដី ឬក្នុងកិច្ចការផ្សេងៗឱ្យបានត្រឹមត្រូវសមរម្យទៅតាមលក្ខណៈនៃហេតុផល ... :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតក្កវិញ្ញូនាម·[ត័ក-កៈ-វិញ-ញូ]អ្នកចេះតក្កវិជ្ជា ឬចេះតក្កសាស្ត្រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតក្កសាស្ត្រនាម·[ត័ក-កៈ-សា-ស្ត្រៈ] ឬ [ត័ក-កៈ-សាស]គម្ពីរ, ក្បួន, និយាយអំពីតក្កវិជ្ជា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក