វចនានុក្រមឆនាម·[ឆ]តួព្យញ្ជនៈទី៧នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [cʰ] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆកាមាវចរនាម·[ឆ-កា-ម៉ា-វ៉ៈ-ច]ឋានសួគ៌៦ជាន់ក្នុងពួកកាមភពគឺ ចាតុម្មហារាជិកា, តាវត្តិង្ស, យាមា, តុសិត, និម្មានរតី, បរនិម្មិតវសវត្តី។ (តាមសំយោគវិធានត្រូវតម្រួត ក ជា ឆក្កាមាវចរ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆកាមាវចរសួគ៌នាម·[ឆ-កា-ម៉ា-វ៉ៈ-ចៈ-រ៉ៈ-សួ]ឋានសួគ៌ក្នុងពួកកាមាវចរ ៦ជាន់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆក្សត្រនាម·[ឆ-ក្ស័ត]ឈ្មោះកណ្ឌ ទី ១២នៃគម្ពីរមហាវេស្សន្តរជាតក ហៅតាមដំណើររឿងត្រង់ក្សត្រទាំង ៦ព្រះអង្គ បានចួបមូលគ្នានៅព្រៃហិមពាន្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆដាភានាម·[ឆៈ-ដា-ភា]ពន្លឺព្រោងព្រាយ, ឆ្វៀលឆ្វាត់, ដាលច្រវាត់; ផ្លេកបន្ទោរ (ពាក្យសម្រាប់ប្រើក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆតឧទានសព្ទ·[ឆត]សូរឮដោយគោ, ក្របីដកដង្ហើមខ្លាំង ដោយងើយផ្ងើយច្រមុះឡើង ដោយហត់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆត្រនាម·[ឆាត់]ប្រដាប់មានដងឆ្អឹង គន្លឹះ ពាសសំពត់ បើក តម្លោះបិទបាន សម្រាប់បើកកាន់បាំងកម្ដៅថ្ងៃ, បាំងភ្លៀង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆត្រយោងនាម·[ឆាត់-យោង]ឧបករណ៍ធ្វើពីផ្ទាំងក្រណាត់រាងមូល (ឬរាងផ្សេងៗទៀត) មានខ្សែសម្រាប់ចងភ្ជាប់នឹងមនុស្សឬវត្ថុផ្សេងៗ ដែលត្រូវទម្លាក់ពីយន្តហោះឬរយៈកម្ពស់ណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆត្ររួត[ឆាត់-រួត]ឆត្រមានរួត, ឆត្រមានជាន់ជាថ្នាក់ៗ ធំក្រោមតូចលើតាមលំដាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆទានសាលានាម·[ឆៈ-ទា-នៈ-សា-ឡា] ឬ [ឆ-ទាន-សា-ឡា]សាលា, រោង ៦កន្លែង សម្រាប់ចែកទានដល់ពួកស្មូម; ខ្មែរយើងច្រើនហៅត្រឡប់បទចុងជាដើមថា សាលាឆទាន។ គួរថា ឆទ្ទានសាលា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក