វចនានុក្រមផនាម·[ផ]តួព្យញ្ជនៈទី២២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី៥។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [pʰ] ជាព្យញ្ជនៈបបូរមាត់ ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផគ្គុណនាម·[ផ័ក-គុន]ឈ្មោះខែទី ៤ប្រើតាមចន្ទគតិ។ ច្រើនប្រើជា ផល្គុន ជាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផរណាបីតិនាម·[ផៈ-រ៉ៈ-ណា-ប៉ី-តិ]បីតិដែលកើតផ្សព្វផ្សាយជ្រួតជ្រាបសព្វសព៌ាង្គកាយ (ពាក្យសម្រាប់ប្រើក្នុងសមថភាវនា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផរុសវាចានាម·[ផៈ-រុ-សៈ-វា-ចា]សម្ដីអាក្រក់ ឬពាក្យទ្រគោះ, ពាក្យទ្រគោះបោះបោក, ពាក្យគ្រោតគ្រាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផរុសសព្ទនាម·[ផៈ-រុ-សៈ-ស័ប]សូរសព្ទអាក្រក់គឺពាក្យទ្រគោះ, ពាក្យជេរ, ប្រទេច ដែលឮខ្លាំងៗរឿយៗមិនដាច់សូរ (សរសេរ បរុសសព្ទ ជិតដើមកំណើតពាក្យសំស្ក្រឹតជាង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផលនាម·[ផល់]ផ្លែ; សេចក្ដីចម្រើន; លាភ; ចំណេញ; រង្វាន់; សម្បត្តិ; សេចក្ដីរុងរឿង; ការដុះដាល; ប្រយោជន៍ដែលបានសម្រេចហើយ; អ្វីៗដែលកើតមកអំពីហេតុ; សុខទុក្ខដែលកើតអំពីកម្ម; លេខល័ព្ធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផលទុននាម·[ផល់-ទុន]ផលឬកម្រៃចំណេញដែលកើតចេញមកពីប្រាក់ទុនឬពីមូលនិធិដែលគេយកទៅប្រកបមុខរបរណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផលធៀបនាម·[ផល់-ធៀប]ការប្រៀបធៀបផលចែកសមាមាត្រនៃចំនួន ទំហំ បរិមាណ ឬកន្សោមពីរឬច្រើន។ ផលធៀបអាចសរសេរជាទម្រង់ប្រភាគនិងទម្រង់ចុចពីរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផលប័ត្រនាម·[ផៈ-ឡៈ-បាត់]មូលប័ត្រដែលមានទឹកប្រាក់អាចធ្វើការទូទាត់បាន និងមានកាលកំណត់សងវិញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក