វចនានុក្រមដនាម·[ដ]តួព្យញ្ជនៈទី១១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី៣។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [d] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ ឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដកខិមនាម·[ដក-ខិម]ឈ្មោះឈើតូចមានផ្កាសម្រាប់ដាំក្នុងផើងប្រើជាគ្រឿងតាំង ឬដាំក្នុងសួន; ដកខិមមាន ៣ប្រភេទគឺ ដកខិមក្រហម, ដកខិមលឿង, ដកខិមស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដកគាំនាម·[ដក-គាំ]ឈ្មោះផ្កាពណ៌ក្រហមស្រគាំប្រើជាគ្រឿងជ្រលក់, មានមួយប្រភេទផ្សេងទៀតជាគ្រាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដកឃ្លាកិរិយាសព្ទ·[ដក-ឃ្លា](សំនួន.) ពន្យារពេល ផ្អាក បង្អង់ បន្ថយពេលវេលាធ្វើកិច្ចការអ្វីមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដកទងនាម·[ដក-ទង]ពាក្យនេះក្លាយមកពីភាសាសៀមថា ដ្ចកទ្ចង អ.ថ. ដកថង "ផ្កាមាស" ស្រីផ្កាមាស។ ពាក្យទ្រគោះប្រើដោយជេរប្រមាទមើលងាយទៅលើរូបស្ត្រី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដកពនាម·[ដក-ព]ឈ្មោះឈើមួយប្រភេទ មានសាច់ស្វិត; និយាយក្លាយថា ដក់ព ក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដកពាយនាម·[ដក-ពាយ]ឈ្មោះវល្លិធំមួយប្រភេទ មានផ្លែប្រើជាអាហារបាន; ហៅក្លាយជា ដក់ពាយ ក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដកម៉ៃនាម·[ដក-ម៉ៃ]ឈ្មោះឈើពួកជម្ពូ មានផ្លែក្លិនក្រអូប ប្រើជាអាហារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដកស្រង់កិរិយាសព្ទ, គុណនាម·[ដក-ស្រង់]ទាញយក ដកយក កាត់យកមួយផ្នែកមកបង្ហាញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដងកញ្ចាមនាម·[ដង-កញ់-ចាម]ឈើ ឬឫស្សីសម្រាប់អបអន្ទាក់ព្រ័ត្រលូកទាក់ជើងដំរីព្រៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដងកន្ទុយនាម·[ដង-កន់-ទុយ]តួកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះមាន គោ, ក្របីជាដើម ដែលមានសក់កន្ទុយដុះនៅខាងចុង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដងកាំបិតនាម·[ដង-កាំ-បិត]ឆ្អឹងពីរកំណាត់ក្នុងរាងកាយនៃមនុស្ស, នៅត្រង់ក្រោម ក តពីឆ្អឹងទ្រូង ជាប់នឹងឆ្អឹងស្មា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដងក្ដារនាម·[ដង-ក្ដា]គ្រឿងរចនាគ្រឹហា មានសណ្ឋានជាតួខ្លួននាគ ប្រើដាក់ភ្ជាប់ពីគល់ជហ្វាមកភ្ជាប់នឹងនាគសន្លឹក ជាគ្រឿងវិហារឬប្រាសាទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក