វចនានុក្រមននាម·[ន]តួព្យញ្ជនៈទី២០នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៥ក្នុងវគ្គទី៤។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [n] ជាព្យញ្ជនៈធ្មេញ ខ្យល់ច្រមុះ សូរឮ ឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនកគុណនាម·[នក]ដែលចេញនៅក្រៅមុខតំណែងរាជការ, ដែលឈប់ធ្វើការរាជការហើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនក្ខត្តឫក្សនាម·[ន័ក-ខ័ត-តៈ-រឹក]ផ្កាយទាំងពួងទូទៅ។ ពេលកំណត់ដោយផ្កាយដែលហោរគន់រក ដើម្បីឱ្យដឹងថា គ្រោះកាចឬគ្រោះជា (តាមហោរាសាស្ត្រ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនខ្វាក់នាម·[ន-ខ្វាក់](ព.បុ.) អក្សរ ន ដែលមានរាងសណ្ឋានកួចខ្វែងជា ត្រីកោណ (បីជ្រុង) នេះសម្រាប់សរសេរចុះក្នុងផ្ទៃកន្សែងយ័ន្តក្នុងសម័យបុរាណ ដោយគេសន្មតថាជាតួអក្សរពិសេសមានអានុភាពពូកែស័ក្ដិសិទ្ធិ សម្រាប់ជួតក្បាលចូលកាន់សង្គ្រាម ...។ អ្នកដែលមិនចេះអក្សរ ច្រើននិយាយប្រាប់គ្នីគ្នាថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគរជននាម·[នៈ-គៈ-រៈ-ជន់]ជនអ្នកនៅក្នុងក្រុង (អ្នកក្រុង)។ ប្រើឱ្យត្រឹមត្រង់តាមបែបបាលីជា នាគរជន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគរជុំនាម·[ន-គ-ជុំ]ឈ្មោះប្រទាលមួយប្រភេទ មានស្លឹកនិងមើមស្រដៀងនឹងស្រជែត ប៉ុន្តែស្លឹកឈរៗ, អ្នកលក់ទំនិញច្រើនដាំក្នុងផើងដាក់នៅកន្លែងលក់ទំនិញ ដោយមានជំនឿតាមប្រពៃណីថា នឹងមានមនុស្សច្រើនមកជួបជុំទិញទំនិញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគរធំនាម·[ន-គ-ធំ]ឈ្មោះក្រុងចាស់ធំមួយនៅក្នុងខេត្តសៀមរាប ជាក្រុងរុងរឿងដោយកំពែង, ខ្លោងទ្វារ, ប្រាសាទក្បាច់រចនាប្លែកផ្សេងៗ ហៅក្លាយមកជា អង្គរធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគរបុរីនាម·[ន-គ-បុ-រ៉ី]ឈ្មោះរាជធានីចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខេត្តតាកែវ (ហៅក្លាយមកជា អង្គរបុរី) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគររាជជាតិនាម·[ន-គ-រាច-ជាត]ឈ្មោះបទភ្លេងជាតិរបស់ប្រទេសកម្ពុជា សម្រាប់បន្លឺសូរសព្ទជាព័ស្ដុតាងឱ្យឮក្នុងសម័យបច្ចុប្បន្ននេះ, សាកលលោកស្គាល់ច្បាស់ថាជាភ្លេងជាតិរបស់ខ្មែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគររាជជើងព្រៃនាម·[ន-គ-រាច-ជើង-ព្រៃ]ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ដែលគេបង្កើតឱ្យមានឡើងក្នុងខេត្តជើងព្រៃ គឺនៅស្រុកជើងព្រៃសម័យបច្ចុប្បន្ន ឱ្យជាអនុស្សរណៈដល់ខេត្តនគររាជដែលព្រាត់ពីប្រទេសកម្ពុជាទៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក