វចនានុក្រមមនាម·[ម]តួព្យញ្ជនៈទី២៥នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៥ក្នុងវគ្គទី៥។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [m] ជាព្យញ្ជនៈបបូរមាត់ ខ្យល់ច្រមុះ សូរស្ទះ ឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមកកិរិយាសព្ទ·[មក]ឃ្លាតពីទីខាងនាយអាយ, ឃ្លាតពីទីនោះ ចូលដល់ទីនេះ, វិលត្រឡប់វិញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមករនាម·[មៈ-ក]ឈ្មោះត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រមុប ធ្មេញនឹងចង្កូមស្ញាញគួរស្បើម (មានតំណាលក្នុងរឿងរ៉ាវពីព្រេងនាយ) ; ខ្មែរហៅសំដៅ ត្រីថ្ករ ក៏មាន, ច្រើននិយាយថា ឆ្លាមមករ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមករន្ទនាម·[មៈ-កៈ-រ៉ន់]រសនៃផ្កា, ទឹកដមផ្កា; ទឹកឃ្មុំ (សម្រាប់ប្រើក្នុងកាព្យ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមករានាម·[មៈ-កៈ-រ៉ា]ឈ្មោះខែទី ១តាមសុរិយគតិមាន ៣១ថ្ងៃ និងរាសីរូបមករ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមករៈនាម·[មៈ-កៈ-រ៉ៈ]មករឬរាសីមករ គឺឈ្មោះខែទី ១០នៃសុរិយគតិ, មានថ្ងៃ ៣១:មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមកានាម·[មៈ-កា]ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងរាជឆ្ពឹសឬរាជព្រឹក្ស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមការន្តនាម·[មៈ-កា-រ៉ន់-តៈ] ឬ [មៈ-កា-រ៉ន់]ឈ្មោះនិគ្គហិតដែលពោលឮសូរសំឡេងជាអក្សរ ម ប្រកបខាងចុង (អ័ម, អាម) ដូចជា កំ, តំ (ក័ម, ត័ម) កាំ, ចាំ (ក័ម, ច័ម ឬ កាម, ចាម) ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមកុដនាម·[មៈ-កុត]គ្រឿងប្រដាប់ធ្វើដោយមាសសុទ្ធ មានរាងក្រឡូម មានកំពូល រំលេចដោយក្បាច់រចនាដ៏វិចិត្រ ដាំត្បូង សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យទ្រង់ពាក់ព្រះសិរ, រាប់បញ្ចូលក្នុងរាជកកុធភណ្ឌ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមក្លាំនាម·[មៈ-ក្លាំ]ឈ្មោះសំពត់អន្លូញសូត្រមួយប្រភេទ ស្ត្រីខ្មែរត្បាញចាក់ជាក្រឡាល្អិតៗ លាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេមអង្ក្រមទុំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមក្លឿនាម·[មៈ-ក្លឿ]ឈ្មោះឈើដំណាំមួយប្រភេទ ផ្លែប្រើជាគ្រឿងជ្រលក់សំពត់យកព័ណ៌ខ្មៅ; ខ្លឹមមានសម្បុរខ្មៅ សាច់រឹងប្រើធ្វើជាការឈើរាយរងបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមគធភាសានាម·[មៈ-គៈ-ធៈ-ភា-សា]ភាសាអ្នកមគធៈ។ មគធភាសានេះចែកជា ២យ៉ាង គឺ ទេសិយា ភាសាសម្រាប់និយាយស្ដីជាប្រក្រតី របស់អ្នកប្រទេសមគធៈ គឺសម្ដីសម្រាប់ស្រុក; តន្តី ឬ តន្តីភាសា សម្ដីដែលមានរបៀបទៀងទាត់តាមដំណើរវេយ្យាករណ៍, ជាភាសាសម្រាប់ប្រើតែក្នុងគម្ពីរក្បួនច្បាប់, លុះតែហាត់រៀនឱ្យចេះវេយ្យាករណ៍ ទើបអាចដឹងសេចក្ដីបាន ប្រើការកើត។ តន្តី នេះជាមូលភាសារបស់ពួកជនអ្នកមគធៈ, ហៅថា បាលី ឬ បាឡី ក៏បាន; បាលី នេះឯងពួកពុទ្ធសាសនិកជនខាងប៉ែកទក្ខិណនិកាយរៀន ទន្ទេញ សូត្រ គោរពថាជាភាសាដ៏ប្រសើរព្រោះព្រះត្រៃបិដកដែលជាពុទ្ធវចនៈ ឬពុទ្ធសាសនា ប្រតិស្ឋាននៅដោយភាសានេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមគធរាជនាម·[មៈ-គៈ-ធៈ-រាច]ព្រះរាជាក្នុងដែនមគធៈក្នុងប្រទេសឥណ្ឌាពីសម័យពុទ្ធកាល មានក្នុងក្រុងរាជគ្រឹះជារាជធានី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក