វចនានុក្រមខ្មែរក្រោមនាម·[ខ្មែ-ក្រោម]ជនជាតិខ្មែររស់នៅខេត្តមួយចំនួនភាគខាងត្បូងនៃប្រទេសវៀតណាម ដែលពីដើមជាទឹកដីរបស់ខ្មែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្មែរវៀតមិញនាម·[ខ្មែ-វៀត-មិញ]ចលនាតស៊ូខ្មែរមាននិន្នាការកុម្មុយនីស្តនិងចលនាខ្មែរឥស្សរៈនានា ដែលមានសម្ព័ន្ធភាពជាមួយចលនាតស៊ូវៀតមិញ ក្នុងការទាមទារឯករាជ្យពីបារាំង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្មែរសេរីនាម·[ខ្មែ-សេ-រ៉ី]ចលនាតស៊ូមួយដែលលេចឡើងតាំងពីខែមីនា ឆ្នាំ១៩៥២ដោយគេមានឈ្មោះថា ចលនាប្រជាជនសេរី ហើយបានដូរឈ្មោះថា ខ្មែរសេរី នៅក្រោយឆ្នាំ១៩៥៥។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្មែរឥស្សរៈនាម·[ខ្មែ-អ៊ិ-សៈ-រ៉ៈ]បុគ្គលឬក្រុមដែលបានកាន់អាវុធប្រឆាំងនឹងបារាំង ក្នុងការតស៊ូដើម្បីឯករាជ្យពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៥៣ហើយក្រុមទាំងនោះមាននិន្នាការនយោបាយនិងមនោគមវិជ្ជាផ្សេងៗពីគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្មោះគុណនាម·[ខ្មោះ]ដែលមានក្លិនស្អុយលាយប្រៃផង នាំបណ្ដាលឱ្យតឹងច្រមុះ, ឱ្យខារកន្លើត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្មៅដៃនាម·[ខ្មៅ-ដៃ]ឧបករណ៍សម្រាប់សរសេរដែលផ្សំពីឈើមានបណ្ដូលជាថ្មម្សៅព័ណ៌, ថ្មម្សៅព័ណ៌សម្រាប់សរសេរលើក្រដាស, សម្រាប់ដឹក, គូស, វាស, គូរ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្យងនាម·[ខ្យង]ឈ្មោះសត្វសន្តាននឹងស័ង្ខ សម្បកសន្តានខ្ចៅតែរូបធំជាងខ្ចៅជាងគ្រែង ខ្លះមានពុកមាត់, ខ្លះគូទស្រួច, ខ្លះទាល; គូទស្រួចហៅ ខ្យងគូទស្រួច, គូទទាលហៅថា ខ្យងគូទទាល, មានទឹកជាលំនៅខ្លះ, នៅលើគោកខ្លះ។ ស្រុកខ្លះហៅ ខ្ចង ព្រោះគេយល់ថាគូនឹងខ្ចៅ, គេនិយាយថា ខ្ចងខ្ចៅ, ប៉ុន្តែតាមពិត ខ្យងនេះប្រើមកយូរណាស់ហើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្យល់នាម·[ខ្យល់]សភាវៈដែលបក់, ដែលផាត់ទៅមកតាមធម្មតាលោក គឺរំជួលអាកាស។ ពាក្យនេះស្រុកខ្លះហៅ ខ្ចរ (អ.ថ. ខ្ចល់)។ បើហៅដូច្នេះ ដូចជាមានន័យសមដែរ ព្រោះមកពីភាសា សំ.បា. "ខចរ ប្រែថា សភាវៈ ឬដំណើរទៅតាមអាកាស " ប៉ុន្តែយើងកែឱ្យហៅ ខ្ចរ វិញពុំកើតទេ ព្រោះយើងប្រើជា ខ្យល់ មកយូរហើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្យល់កន្ត្រាក់នាម·[ខ្យល់-កន់-ត្រាក់](ភូមិ.) សម្ទុះខ្យល់ដែលមានកម្លាំងខ្លាំងនិងមានល្បឿនលឿនបក់កញ្ឆក់ភ្លាមៗតែក្នុងរយៈពេលខ្លី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្យល់ចាប់នាម·[ខ្យល់-ចាប់]ធាតុក្នុងខ្លួនមិនស្រួលស្លាក់ខ្យល់រត់មិនសព្វនាំឱ្យវិលមុខបែកញើស ត្រជាក់ខ្លួន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្យាដំរីនាម·[ខ្យា-ដំ-រ៉ី]ឈ្មោះសត្វមានពិសមួយប្រភេទ សន្តានខ្ទួយ តែធំជាងខ្ទួយ សម្បុរខ្មៅ មានតង្កៀប កន្ទុយវែងមានទ្រនិច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្យូសនាម·[ខ្យូស]តូបសម្រាប់លក់ឬសម្រាកលម្ហែកាយនិងបរិភោគអាហារជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្លានាម·[ខ្លា]ឈ្មោះសត្វចតុប្បាទសាហាវ រូបរាងដូចឆ្មា តែធំជាង តែងនៅក្នុងព្រៃ បរិភោគសាច់។ ខ្លាមានច្រើនប្រភេទគឺ ខ្លាធំ, ខ្លារខិន, ខ្លាត្រី។ ខ្លាមួយប្រភេទទៀតខ្មៅ បរិភោគឃ្មុំជាអាហារហៅថា ខ្លាឃ្មុំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក