វចនានុក្រមខ្សែឆៀងនាម·[ខ្សែ-ឆៀង]គ្រឿងអលង្ការដែលធ្វើពីមាស ប្រាក់ ជាដើម ដោយមានរចនាជាក្បាច់ក្បូរផ្សេងៗឬមានដាំត្បូង សម្រាប់ពាក់ឆៀងពីស្មាម្ខាងទៅចង្កេះប៉ែកម្ខាងទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែជើងនាម·[ខ្សែ-ជើង]គ្រឿងអលង្ការដែលធ្វើពីមាស ប្រាក់ ជាដើម ដោយមានរចនាជាក្បាច់ក្បូរផ្សេងៗឬមានដាំត្បូង សម្រាប់ពាក់លម្អនៅកជើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែដៃនាម·[ខ្សែ-ដៃ]គ្រឿងអលង្ការដែលធ្វើពីមាស ប្រាក់ ជាដើម ដោយមានរចនាជាក្បាច់ក្បូរផ្សេងៗឬមានដាំត្បូង សម្រាប់ពាក់លម្អនៅកដៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែតីនាម·[ខ្សែ-តី]រំពាត់វេញជាខ្សែមានដង ប្រើសម្រាប់វាយដេញសត្វពាហនៈឬធ្វើទារុណកម្មមនុស្ស។ នៅសម័យដើម ខ្សែតីច្រើនធ្វើពីផ្ដៅ ស្បែកគោឬស្បែកក្របីមូរហើយហាលឱ្យក្រៀម : ជួនហៅ រំពាត់ខ្សែតី ក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែត្រូពិកនាម·[ខ្សែ-ត្រូ-ពិច]ខ្សែស្របដែលមានរយៈទទឹង ២៣ដឺក្រេ ២៧មីនុត នៅសងខាងខ្សែអេក្វាទ័រ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែត្រៀមនាម·[ខ្សែ-ត្រៀម]ខ្សែទីតាំងកងទ័ពនៅសមរភូមិដែលតែងតែត្រៀមប្រយុទ្ធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែបណ្ដោយនាម·[ខ្សែ-បន់-ដោយ]កន្លះរង្វង់សន្មតនៃផែនដី ដែលភ្ជាប់ប៉ូលទាំងពីរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែបន្ទាត់ព្រំដែននាម·[ខ្សែ-បន់-ទាត់-ព្រំ-ដែន]ខ្សែឬគំនូសស្នាមដែលគូសខណ្ឌចែកដែនដីរវាងប្រទេសនិងប្រទេស, តំបន់ដែលជាដែនកំណត់ព្រំប្រទល់ពីប្រទេសមួយទៅប្រទេសមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែបម្រើនាម·[ខ្សែ-បំ-រ៉ើ]កីឡាករបាល់ទាត់បីឬបួននាក់ រាយគ្នាជាខ្សែ ហើយមានតួនាទីបញ្ជូនបាល់ទៅឱ្យខ្សែប្រយុទ្ធ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែបាតដៃនាម·[ខ្សែ-បាត-ដៃ]ស្នាមគំនូសពីកំណើតដែលមានលើបាតដៃមនុស្សនិងសត្វមួយចំនួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែបាសនាម·[ខ្សែ-បាស]ឈ្មោះខ្សែអំបោះឆៅ សម្រាប់ទាក់ចងរុំសាកសពតាមកិច្ច តាមក្បួនយោគី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែបូនាម·[ខ្សែ-បូ]សំពត់ព័ណ៌មានចងបូឬលាតដែលចងសន្ធឹងនៅមាត់ទ្វារធំឬនៅមាត់ច្រកនៃពិធីសម្ពោធបើកអគារថ្មីថ្មោងជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែប្រយុទ្ធនាម·[ខ្សែ-ប្រ-យ៉ុត]កីឡាករបាល់ទាត់ពីរឬបីនាក់ រាយគ្នាជាខ្សែ ហើយមានតួនាទីទាត់បាល់បញ្ចូលទីក្រុមម្ខាងទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែពាននាម·[ខ្សែ-ពាន]ខ្សែឬចម្រៀកស្បែក សម្រាប់ទាក់រហាត់ឬរ៉កឬក៏គ្រឿងចក្រឱ្យវិល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្សែភាពយន្តនាម·[ខ្សែ-ភាប-យន់]សំណុំរឿងរ៉ាវដែលមានទាំងរូបថតផ្ដិតជាប់នៅក្នុងចម្រៀកភាគក្រដាសរឹងរលោងវែង ដូចជាខ្សែ សម្រាប់បញ្ចាំងរបស់ភាពយន្ត ឬ សំណុំរឿងរ៉ាវឬព្រឹត្តិការណ៍ដែលថតដោយកាមេរ៉ា ក្នុងទម្រង់ជារូបភាពមានចលនា សម្រាប់ចាក់បញ្ចាំងក្នុងទូរទស្សន៍ឬនៅរោងភាពយន្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក