ខែ
[ខែ]
រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទឬដំណើរព្រះអាទិត្យមាន ១២រាសី; ក្នុងរាសីនីមួយៗ មាន ២៨, ២៩, ៣០ឬ៣១ថ្ងៃ ហៅថា ខែ។ ឯខែទាំង ១២មានចន្ទគតិគឺ មិគសិរ ទី ១, បុស្ស ទី ២, មាឃ ទី ៣, ផគ្គុណ ទី ៤, ចេត្រ ទី ៥, ពិសាខ ទី ៦, ជេស្ឋ ទី ៧, អាសាធ ទី ៨, ស្រាពណ៍ ទី ៩, ភទ្របទ ទី ១០, អស្សុជ ទី ១១, កត្តិក ទី ១២។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ជាជំនួសខែមិគសិរ លេខ ២ជាជំនួសខែបុស្ស។ល។ ខែអាសាធ ជួនកាលមាន ២ដង មុនឈ្មោះ បឋមាសាធ ក្រោយឈ្មោះ ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែបឋមាសាធ ត្រូវដាក់លេខ ៨ក្រោមសូន្យ (᧠), ខែទុតិយាសាធ ត្រូវដាក់លេខ ៨ពីរតម្រួតលើគ្នា (᧰)។