វចនានុក្រមគោងៗគុណកិរិយា·[គោង-គោង]ពាក្យសម្រាប់ចម្រើនពាក្យ វារ ឱ្យវិសេសឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោចរនាម·[គោ-ច]វិស័យ, ដំណើរនៃឥន្ទ្រិយ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោឆ្កួតនាម·[គោ-ឆ្កួត]ជំងឺឆ្លងកើតចំពោះគោ ដែលគេរកឃើញដំបូងនៅប្រទេសអង់គ្លេសក្នុងឆ្នាំ១៩៨៦។ ភ្នាក់ងារបង្កជំងឺនៅមិនទាន់ស្គាល់ច្បាស់ តែគេដឹងថាស្ថិតក្នុងប្រព័ន្ធសរសៃប្រសាទនិងភ្នែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោតមនាម·[គោ-តៈ-ម៉ៈ] ឬ [គោ-ដំ]ព្រះនាមនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ព្រោះព្រះអង្គជាគោតមគោត្ត (ពូជវង្សនៃព្រះអាទិត្យដ៏ប្រសើរ)។ នាមរបស់អ្នកប្រាជ្ញច្រើនរូបពីក្នុងសម័យបុរាណ ក្នុងមជ្ឈិមប្រទេស។ នាមត្រកូលរបស់ជនពួកខ្លះ ក្នុងប្រទេសឥណ្ឌា សព្វថ្ងៃនេះ ដែលជាប់តមកពីក្នុងសម័យបុរាណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោតមគោត្តនាម·[គោ-តៈ-ម៉ៈ-គោត]វង្ស, ត្រកូល នៃព្រះអាទិត្យដ៏ប្រសើរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោត្រកូលនាម·[គោត-ត្រៈ-កូល] ឬ [គោត-ត្រ-កូល]ពូជពង្សតាមគោត្រ, ពូជវង្សដែលមានគោត្រជាមួយគ្នា ឬ ដែលផ្សេងគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោត្រភូនាម·[គោត-ត្រៈ-ភូ]បុគ្គលដែលមានប្រាជ្ញខ្ពស់ជិតនឹងបានលុះសោតាបត្តិមគ្គ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោត្រភូញាណនាម·[គោត-ត្រៈ-ភូ-ញាន]ប្រាជ្ញាជាន់ខ្ពស់ ដែលជិតនឹងបានសម្រេចសោតាបត្តិមគ្គ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោត្រភូសង្ឃនាម·[គោត-ត្រៈ-ភូ-សង់]សង្ឃតវង្សត្រកូលគឺពួកអ្នកបួសក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តឃ្លៀងឃ្លាតចាកធម៌វិន័យស្ទើរតែនឹងទាំងអស់ គ្រាន់តែមានភេទជាអ្នកបួសដោយឥតមានក្លែងក្លាយ ឬ រង្កៀសសង្ស័យឡើយប៉ុណ្ណោះឯង, ដោយហោចទៅ សូម្បីនៅត្រឹមតែយកសំពត់ជ្រលក់ពណ៌អម្ចត់មកចងនឹងកខ្លះ សៀតនឹងត្រចៀកខ្លះប៉ុណ្ណោះ ដោយមានការប្ដេជ្ញាសម្គាល់ខ្លួនថាជាអ្នកបួសដោយពិតឥតមានសង្ស័យ ព្រោះបានទទួលផ្នួសអំពីគ្រូអាចារ្យមក, យ៉ាងនេះហៅថា គោត្រភូសង្ឃ; លុះចំណេរកាលយូរអង្វែងឆ្ងាយៗទៅ ក្នុងអនាគតខាងមុខ សង្ឃពួកនេះនឹងកើតមានជាប្រាកដ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោទាវរីនាម·[គោ-ទា-វៈ-រី]ឈ្មោះស្ទឹងធំមួយក្នុងប្រទេសឥណ្ឌា ប៉ែកខាងទក្ខិណាបថ (ឌេក្ខ័ណ)។ ពាក្យសម្រាប់ប្រើក្នុងរឿងរ៉ាវខាងព្រះពុទ្ធសាសនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក