វចនានុក្រមគ្រលែងវែកនាម·[គ្រ-លែង-វែក]ឈ្មោះសត្វបក្សីមួយប្រភេទ រូបប៉ុនមាន់ទឹក សម្បុរត្រសក់ ច្រើនយំព្រមគ្នា ដំណើរលោត ដូចជាក្អែក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រវាត់កិរិយាសព្ទ·[គ្រ-វាត់]គ្រវែងវាត់ផ្អិបចូលមិនឆ្ងាយពីខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រវីគ្រវាត់គុណកិរិយា, កិរិយាសព្ទ·[គ្រ-វី-គ្រ-វាត់]គ្រវាត់ចុះឡើងជារឿយៗដោយគ្មានទិសដៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រវីសបរិវារសព្ទ·[គ្រ-វីស]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ គ្រវាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រវែងកិរិយាសព្ទ·[គ្រ-វែង]ចាប់អ្វីៗ បោះចោលឱ្យឃ្លាតឆ្ងាយពីខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រសនីនាម·[គ្រៈ-សៈ-នី]ផ្នែកមួយនៃបំពង់ក ស្ថិតនៅខាងក្រោយប្រហោងមាត់និងប្រហោងច្រមុះ និងនៅខាងលើបំពង់អាហារនិងបំពង់ខ្យល់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រហរកិរិយាសព្ទ·[គ្រ-ហ៊]ជេរដោយកំហឹងតែសម្រាលពាក្យមិនឱ្យធ្ងន់ពេក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រហស្ថនាម·[គ្រ-ហ៊ាស់]អ្នកមានផ្ទះ, អ្នកគ្រប់គ្រងផ្ទះ គឺអ្នកមានគ្រួសារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រហិកគ្រហុកគុណនាម·[គ្រ-ហ៊ិក-គ្រ-ហ៊ុក]ដែលរាក់ខ្លះ, ជ្រៅខ្លះ, ដែលមានរណ្ដៅក្រហេងក្រហូង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រហីតគុណកិរិយា·[គ្រ-ហ៊ីត]ពាក្យសម្រាប់ចម្រើនពាក្យ ផ្កាប់, ពាក្យ ចំតិត ឱ្យប្លែកឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រហឹមកិរិយាសព្ទ·[គ្រ-ហ៊ឹម]ឱ្យសំឡេងរន្ទឺ, ឱ្យសំឡេងគំរាម ដោយបិទមាត់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក