វចនានុក្រមគង់សំណុំនាម·[គង់-សំ-ណុំ]សំណុំទឹកភ្លោះដែលមិនបែកនៅស្រោបទាំងទារកនិងសុកនៅពេលកើត។ តាមជំនឿខ្មែរជឿថា ទារកនោះមានគ្រូដើម គ្រូបាធ្យាយ ឬម្ដាយដើមតាមថែរក្សា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគង្គានាម·[គង់-គា]ឈ្មោះទន្លេធំ ១នៅក្នុងមជ្ឈិមប្រទេស ដែលមានក្បាលជាប់ពីភ្នំហិមាល័យ ហូរចុះមកដល់ក្រុងក័លក័ត្តា (Calculta) រហូតមកដល់សមុទ្រឥណ្ឌា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគង្គួនកិរិយាសព្ទ·[គង់-គួន]ចងចិត្តព្យាបាទ, ចងគំនុំមិនលែង; ច្រើននិយាយថា គុំគង្គួន ជាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគង្វាលសាស្ត្រនាម·[គង់-វាល-សាស]ការសិក្សាអំពីវណ្ណកម្ម និងជីវិតរបស់គ្រូគង្វាល ឬលោកឪពុកសំខាន់ៗនៃវិហារគ្រិស្តសាសនាពីសតវត្សរ៍ទី១ដល់ទី៩នៃគ្រិស្តសករាជ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគជមុក្ដានាម·[គៈ-ជៈ-មុ-ក្ដា]កែវមុក្ដាដែលកើតក្នុងក្បាលដំរី គឺគជ់ដំរី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគជសីហ៍នាម·[គៈ-ជៈ-សី]ឈ្មោះសត្វមានរូបដូចសិង្ហ តែមានប្រមោយដូចដំរី មាននិយាយតែក្នុងរឿងផ្សេងៗពីបុរាណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគជ់នាម·[គច់]វត្ថុជាដុំដូចជាពក មានសាច់រឹងដូចកែវ កើតមានក្នុងសរីរកាយ ឬ ក្នុងក្បាលនៃសត្វទាំងឡាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគជ់មនុស្សនាម·[គច់-ម-នុស]វត្ថុរឹងជាដុំ ឬដូចពកកើតក្នុងសរីរកាយមនុស្ស មាននៅក្នុងក្បាលជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណនាម·[គន់]ពួក; ក្រុម; បន; ហ្វូង។ មេគណ គឺមេពួក, មេក្រុម; នៅកម្ពុជរដ្ឋក្នុងសម័យសព្វថ្ងៃនេះ ប្រើជាសមណស័ក្ដិរបស់បព្វជិតដែលមានព្រះរាជក្រមឱ្យតាំងជាអធិបតីលើពួកបព្វជិតក្នុងខេត្តក្រៅ; ត្រូវសម្ដេចព្រះសង្ឃនាយក ឬសម្ដេចព្រះសង្ឃរាជតាមគណៈ តាំងជាឋានានុក្រម ទីព្រះគ្រូសិន, តមកសម្ដេចព្រះប្រមុខរដ្ឋទ្រង់ព្រះមេត្តាប្រោសព្រះរាជទាន តាំងជាទីព្រះរាជាគណៈ សម្រាប់សមណស័ក្ដិទីមេគណ តាមការសូមនៃអភិបាលខេត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក