វចនានុក្រមគណនីនាម·[គៈ-ណៈ-នី]ការរាប់; បញ្ជី ឬ តារាងគិតគូរប្រាក់ចំណូលចំណាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណនីកម្មនាម·[គៈ-ណៈ-នី-កាំ](ប.ព.) ការតាមដានសកម្មភាពអ្នកប្រើបណ្ដាញក្នុងអំឡុងពេលភ្ជាប់ រួមមានរយៈពេលនៃការប្រើ ចំនួនទិន្នន័យផ្លាស់ប្ដូរ និង សេវា។ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណនីយដ្ឋាននាម·[គៈ-ណៈ-នី-យ៉ាត់-ឋាន]ទីកន្លែងនៃគណនី; តុឬការិយាល័យសម្រាប់រាប់ប្រាក់ចេញចូល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណនេយ្យនាម·[គៈ-ណៈ-នៃ]ការកត់ត្រាជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយអំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អង្គភាពឬស្ថាប័នណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណនេយ្យករនាម·[គៈ-ណៈ-នៃ-យៈ-ក]បុគ្គលដែលមានគុណវុឌ្ឍិក្នុងការកត់ត្រានិងការរក្សាបញ្ជីចំណូលចំណាយ, ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សវនកម្មនិងវិភាគគណនី និងការផ្ដល់យោបល់លើបញ្ញត្តិពន្ធនានានិងឱកាសវិនិយោគ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណនេយ្យភាព[គៈ-ណៈ-នៃ-យៈ-ភាប]ភាពអាចគណនាបាន ភាពអាចទទួលខុសត្រូវបាន ឬ ភាពអាចពន្យល់បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណបក្ខនាម·[គៈ-ណៈ-ប៉ាក់]ពួក, ក្រុម, បន។ ពាក្យ "គណ" និង "បក្ខ" ទាំងពីរនេះមានន័យស្រដៀងគ្នាទេ, តែប្រើភ្ជាប់គ្នាដូច្នេះ គឺគ្រាន់តែបន្តពាក្យឱ្យបានវែងបន្តិច ដើម្បីងាយស្រួលក្នុងការអានប៉ុណ្ណោះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណបូរកៈនាម·[គៈ-ណៈ-ប៉ូ-រ៉ៈ-កៈ]សង្ឃឬភិក្ខុអ្នកមកជួយបំពេញ ឬជួយបង្គ្រប់ចំនួនសង្ឃ – សម្រាប់ធ្វើសង្ឃកម្មឱ្យត្រឹមត្រូវតាមវិន័យក្នុងព្រះពុទ្ធសាសនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណិតវិទ្យានាម·[គៈ-ណិត-វិត-ទ្យា]វិទ្យាសាស្ត្រខាងគណនា, វិទ្យាសាស្ត្រដែលសិក្សាអំពី នព្វន្ត ធរណីមាត្រ ពីជគណិត គណិតវិទ្យាវិភាគ គណិតវិទ្យាគណនាជាដើម ហើយសិក្សាអំពីបរិមាណ ទំហំលំដាប់ទម្រង់និងលក្ខណៈរបស់វាដោយប្រើប្រាស់ចំនួននិងនិម្មិតសញ្ញា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណេសនាម·[គៈ-ណេស]ឈ្មោះទេវតាមានក្បាលជាដំរី ជាបុត្រព្រះឥសូរ។ ក្លាយមកពីពាក្យ វិឃ្នេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណៈកម្មការនាម·[គៈ-ណៈ-កាំ-ម៉ៈ-កា]ជនមួយក្រុមឬក្រុមជំនុំដែលចាត់តាំងឡើង ដោយពិធីបោះឆ្នោតឬដោយការជ្រើសតាំង សម្រាប់ឱ្យពិនិត្យកិច្ចការណាមួយដាច់មុខដោយឡែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណៈកម្មាធិការនាម·[គៈ-ណៈ-កាំ-ម៉ា-ធិ-កា]សមាជិកមួយក្រុមដែលតាំងឡើងក្នុងក្រសួងរាជការ ឬ ក្នុងសភាដើម្បីឱ្យប្រតិបត្តិសម្រេចការណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគណៈបក្ខនាម·[គៈ-ណៈ-ប៉ាក់]ពាក្យផ្សំដោយសន្មតិប្រើ មានអត្ថន័យថា ពួកមានគ្នាច្រើន ឬថា ពួកទីទៃពីគ្នា; ប្រើជា គណព័គ្គ ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក