វចនានុក្រមឃោរឃៅគុណនាម·[ឃោ-ឃៅ]ខ្លាំងក្រៃ, ពន្លឹកគួរខ្លាច, ហៅហាន, មោះមុត, កាចខ្លាំងឥតមានមេត្តាប្រណី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឃោសនាម·[ឃោ-សៈ]តាមវេយ្យាករណ៍ប្រពៃណីសំដៅដល់ឈ្មោះព្យញ្ជនៈ ដែលមានសំឡេងគឹកកងមាន ២១តួ គឺ គឃង, ជឈញ, ឌឍណ, ទធន, ពភម, យរលវហឡ និងស្រៈពេញតួទាំងអស់ ក៏រាប់បញ្ចូលក្នុងពួកអក្សរ ឃោសៈ ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឃោសនា[ឃោ-ស្នា]សម្ដីគឹកកង, សំឡេងកងរំពង, អឺងអាប់; ការប្រកាស, ការស្រែកប្រកាសឮខ្លាំងៗ ផ្សាយដំណឹងឱ្យសាធារណជនដឹង, ការផ្សាយដំណឹងឱ្យឮសាយសុសសព្វគ្នា។ ប្រើតាមទម្លាប់ចំពោះតែការប្រកាសអង្គាសវត្ថុផ្សេងៗ ធ្វើបុណ្យឱ្យទាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឃោសនាការនាម·[ឃោ-ស្នា-កា]ឈ្មោះក្រសួងរដ្ឋមន្ត្រីមួយផ្នែក ខាងការផ្សាយដំណឹងផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឃោសនិកនាម·[ឃោ-សៈ-និក]អ្នកឃោសនា អ្នកស្រែកប្រកាសឬផ្សាយដំណឹងឱ្យសាធារណជនបានដឹង។ បើស្ត្រីជាឃោសនិកា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឃោសាឃោសវិមុត្តនាម·[ឃោ-សា-ឃោ-សៈ-វិ-មុត]អក្ខរៈដែលរួចផុតស្រឡះពីឃោសៈ និងអឃោសៈ គឺមិនមែនជាឃោសៈ ឬ អឃោសៈ បានដល់និគ្គហិត (º)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឃ្ញើចកិរិយាសព្ទ, គុណកិរិយា, គុណនាម·[ឃ្ញើច]ញាក់ញោច, ខ្ញើចដោយរសើប ឬ ដោយញញើត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឃ្នាងនាម·[ឃ្នាង]គ្រឿងមានកាំទទឹងមួយម្ខាង សម្រាប់ដាក់កមនុស្សទោស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឃ្នើសឃ្នងគុណនាម·[ឃ្នើស-ឃ្នង]ច្រឡើសបើស, ឈ្នះឈ្នាន, ព្រហើន, ឈ្លានពាន, ទ្រើសឃ្នង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក