វចនានុក្រមចចាកអារ៉ាកកិរិយាសព្ទ·[ច-ចាក-អា-រ៉ាក]សម្ដែងអាការៈរាក់ទាក់គួរសមដោយវាចា, បញ្ចេញសម្ដីរួសរាយទៅកាន់ភ្ញៀវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចាក់ចចុចកិរិយាសព្ទ, គុណកិរិយា·[ច-ចាក់-ច-ចុច]និយាយចុចនាយចុចអាយរឿយៗ ដើម្បីឱ្យគេយល់ស្របតាម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចាតនាម·[ច-ចាត]សត្វបក្សីមួយប្រភេទ សម្បុរខៀវខាងខ្នង ខាងក្បាល ឯខាងពោះក្រហម ក្បាលធំចំពុះក្រហម បរិភោគត្រីជាអាហារ ជាសត្វដេញធ្នាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចាមអារ៉ាមគុណនាម·[ច-ចាម-អា-រ៉ាម]ដែលលេចឮដោយនិយាយតៗគ្នា ពីមួយទៅមួយរកចុងរកដើមមិនឃើញ, ដែលមិនទាន់ប្រាកដ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចិកចចុកកិរិយាសព្ទ·[ច-ចិក-ច-ចុក]ប្រចុបប្រចែង, អែបអបបញ្ចូលចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចូតនាម·[ច-ចូត]ឈ្មោះស្មៅមួយប្រភេទពួកកក់ សម្រាប់ត្បាញកន្ទេល ឬការុងជាដើម; កន្ទេល ឬ ការុងដែលត្បាញដោយស្មៅនោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចើងកិរិយាសព្ទ·[ច-ចើង]សម្ដែងអាការៈនរនាទ, រនះរនាត, ចើងម៉ើងដោយថ្កើងចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចច្រេសចច្រាសគុណកិរិយា·[ច-ច្រេស-ច-ច្រាស]ស្ទុះស្ទាទៅមក, រត់ច្រាសចុះច្រាសឡើង, ឆ្លេឆ្លា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចណ្ឌរាជនាម·[ច័ន-ឌៈ-រាច]ស្ដេចឬមេដឹកនាំដែលមានចិត្តឃោរឃៅ ប្រើអំណាចបង្ក្រាបអ្នកដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចណ្ឌាលនាម·[ច័ន-ឌាល]មនុស្សពូជសូទ្រៈពួកមួយ គឺពួកមនុស្សត្រកូលទាបដែលមានពូជដើម កើតអំពីបិតាពូជសូទ្រៈ មាតាពូជព្រាហ្មណ៍ (ក្នុងសម័យបុរាណពីព្រេងនាយ)។ ក្នុងសម័យសព្វថ្ងៃនេះ សំដៅចំពោះមនុស្សដែលដុនដាបថោកទាប ហើយកាចព្រហើនមិនក្រែងច្បាប់ ជាមនុស្សឥតអៀនខ្មាស ដើរសាត់អណ្ដែតទៅជ្រកអាស្រ័យនៅដោយសារអ្នកដទៃ ចេញពីផ្ទះនេះទៅនៅផ្ទះនោះ ចេញពីផ្ទះនោះទៅនៅផ្ទះឯណោះ ជាអ្នកអែបអបគ្រាន់តែចិញ្ចឹមជីវិត ប្រព្រឹត្តអំពើកាចច្រឡោងខាមជានិច្ច ប៉ុន្តែមិនប្រព្រឹត្តធ្វើចោរកម្មទេ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតកិរិយាសព្ទ·[ចត]បញ្ឈប់យានជំនិះផ្សេងៗនៅទីកន្លែងណាមួយឬនៅចំណត ដែលអ្នកបើកបរអាចចុះចេញពីយានជំនិះរបស់ខ្លួនបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក