វចនានុក្រមឆុងកិរិយាសព្ទ·[ឆុង]ចាក់ទឹកក្ដៅ សំយុងចុះទៅលើតែ ឬទៅលើថ្នាំផង់សម្រាប់កែរោគ ឬក៏បង់ស្លឹកតែ, បង់ថ្នាំផង់ ចាក់ទឹកក្ដៅ ឱ្យចេញរសជាតិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆុងឆាំងគុណនាម, គុណកិរិយា·[ឆុង-ឆាំង]ដែលរម៉ាំងរម៉ោក ទ្រគោះបោះបោក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆុតគុណកិរិយា, គុណនាម·[ឆុត]ដែលត្រូវ, ពិត, ប្រាកដ, ដែលប្រកប, ពូកែ, ស័ក្ដិសិទ្ធិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆូតកិរិយាសព្ទ·[ឆូត]ធ្វើឱ្យមុតមានស្នាមជាឆ្នូត, កាត់ផ្ដាច់រហូតតាមផ្នក់ តាមស្នាម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆូវកិរិយាសព្ទ·[ឆូវ]ចំហូវដោយឧបាយបញ្ឆោត, ឈ្លេចសួរដោយឧបាយកល ដើម្បីឱ្យដឹងការជាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆួលកិរិយាសព្ទ·[ឆួល]បណ្ដាលឡើងដោយកម្ដៅឬដោយក្លិនអ្វីដែលផ្សាយជះឡើងដល់ច្រមុះ នាំឱ្យឈ្លក់, ឱ្យកណ្ដាស់ឬនាំឱ្យចង្អោរ ដូចក្លិនផង់ម្រេចជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆៀកកិរិយាសព្ទ·[ឆៀក]ពិនិត្យមើល, ត្រួតត្រាមើល, ឱ្យដឹងថារបស់នោះត្រឹមត្រូវតាមបញ្ញត្តិឬទេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆៀបគុណកិរិយា·[ឆៀប]ដែលឈឺចាក់ដោតយ៉ាងស្រាលៗ ម្ដងៗ ឬចាប់ពើត ឬក៏ផ្សាបន្តិចៗ ម្ដងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆេងម៉េងនាម·[ឆេង-ម៉េង]ពិធីសែនផ្នូរនិងគោរពចំពោះបុព្វការីដែលបានចែកឋានទៅ តាមប្រពៃណីចិន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក