វចនានុក្រមជាងទងនាម·[ជាង-ទង]អ្នកចេះធ្វើ ជួសជុល លក់ គ្រឿងអលង្ការដែលធ្វើពីមាស ប្រាក់ ផ្លាទីន ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាដើមគុណកិរិយា·[ជា-ដើម]សេចក្ដីដែលមានចំនួនច្រើនលើកយកមកនិយាយចំនួនខ្លះ បន្សល់ទុកខ្លះ គឺនៅមានសេចក្ដីតទៅទៀត. :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតកនាម·[ជា-ដក់]រឿងរ៉ាវពីក្នុងជាតិមុនៗ ដែលលោកអ្នកបានលុះញាណវិសេស សម្រាប់ដឹងជាតិ លោកសម្ដែងប្រាប់ យ៉ាងដូចជាតកទាំង ១០មានតេមិយជាតកជាដើម ដែលព្រះសក្យមុនីសព្វញ្ញុពុទ្ធទ្រង់សម្ដែង។ ឈ្មោះអង្គនៃពុទ្ធសាសនាមួយយ៉ាងក្នុងអង្គទាំង ៩។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតប្បមាណនាម·[ជា-តាប់-ប៉ៈ-ម៉ាន](ម.ព. អត្រាកំណើត និង ជាតិប្រមាណ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតវិទ្យានាម·[ជា-តៈ-វិត-ទ្យា]ជីវវិទ្យា, វិទ្យាសាស្ត្រដែលសិក្សាអំពីអំប្រ៊ីយ៉ុង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតសព្ទនាម·[ជា-តៈ-ស័ប]ពាក្យឬរូបសព្ទដើមនៃពាក្យដែលកើតឡើងក្រោយៗមកទៀត ចេញពីពាក្យឬរូបសព្ទទាំងនោះ ដោយសារមានបម្រែបម្រួលសូរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតសព្ទវិទ្យានាម·[ជា-តៈ-ស័ប-វិត-ទ្យា]មែកធាងមួយនៃភាសាវិទ្យាដែលសិក្សាអំពីជាតិសព្ទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតស្រង់នាម·[ជាត-ស្រង់]ឈ្មោះត្រីស្រកាមួយប្រភេទ សន្តានត្រីឆ្កោក តែតូចជាង, មានព្រុយទាំងពីរខាងនិងខាងលើខ្នង, ចុងកន្ទុយមានសម្បុរខ្មៅលាយក្រហម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតស្រះនាម·[ជា-តៈ-ស្រះ]ស្រះដែលកើតឯង (ឥតមានអ្នកណាជីក), ត្រពាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតហិង្គុលនាម·[ជាត-ហិង-គុល]ឈ្មោះថ្នាំមួយប្រភេទសម្បុរក្រហមស្រស់ ក្លិនឆ្អាប ជាផង់ក៏មាន ជាដុំក៏មាន សម្រាប់ប្រើជាថ្នាំលាបលន ឬលាយនឹងប្រេងសម្រាប់បោះត្រា; ប្រើជាឱសថត្រជាក់ក៏បាន។ បើជាដុំរឹងហៅថា ជាតហិង្គុលខ្វាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក