វចនានុក្រមជជ្រកមមកកិរិយាសព្ទ, គុណកិរិយា·[ជ-ជ្រក-ម-មក]ជជ្រករុកចូល, ជជ្រកឱនក្បាលចូល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជជ្រុលជជ្រកកិរិយាសព្ទ, គុណកិរិយា·[ជ-ជ្រុល-ជ-ជ្រក]ជ្រុលៗ ជ្រកៗ ងេកងោកពានត្រោកពានព្រៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជជ្រុលជជ្រួសកិរិយាសព្ទ, គុណកិរិយា·[ជ-ជ្រុល-ជ-ជ្រួស]ជ្រុលៗ ជ្រួសៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជជ្រុលមមុលកិរិយាសព្ទ, គុណកិរិយា·[ជ-ជ្រុល-ម-មុល]ជ្រុលៗត្បុលចូល, មមុលជ្រុលៗចូល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជញ្ជាត់ព្រលឹងកិរិយាសព្ទ·[ជញ់-ជាត់-ព្រ-លឹង]យកឈ្នាងជញ្ជាត់គោក ស្រែកហៅព្រលឹងបណ្ដើរ រួចហើយយកឈ្នាងនិងច្រែងមកកាយកៀរប្រមូល ឬបក់បោយទៅលើមនុស្សឈឺ ឬមនុស្សមានភ័យអាសន្នតក់ស្លុតខ្លាំងដោយហេតុភេទ ឬគ្រោះថ្នាក់អ្វីមួយដែលគេហៅថា លស់ព្រលឹង ជាពិធីឧបកិច្ចហៅព្រលឹងឱ្យចូលមកឋិតនៅក្នុងរូបកាយមនុស្សនោះវិញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជញ្ជាន់ស្លាញគុណកិរិយា, គុណនាម·[ជញ់-ជាន់-ស្លាញ]ផ្ទួនៗ, ថែមៗ, ដដែលៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជញ្ជាបកិរិយាសព្ទ·[ជញ់-ជាប]ញេញៗនឹងធ្មេញឱ្យជ្រាបរសជាតិ, ជញ្ជក់តិចៗឱ្យជ្រាបរសជាតិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជញ្ជាំងនាម·[ជញ់-ជាំង]របាំងគេហដ្ឋានដែលបាំងជុំវិញផ្ទះ ឬខណ្ឌខាងក្នុងផ្ទះចែកឱ្យមានជាបន្ទប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជញ្ជាំងភ្លើងនាម·[ជញ់-ជាំង-ភ្លើង](ប.ព.) ប្រព័ន្ធសុវត្ថិភាព (ហាដវែរ សុសវែរ) ដែលត្រួតពិនិត្យលំហូរទិន្នន័យពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត ឬពីបណ្ដាញកុំព្យូទ័រមួយទៅបណ្ដាញកុំព្យូទ័រមួយទៀត ឬពីអ៊ីនធឺណិត ប្រឆាំងនឹងអាក់សេសខុសច្បាប់ពីខាងក្រៅ ឬប្រឆាំងនឹងការខូចហាដវែរនៅកន្លែងណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជញ្ជីងទូទាត់នាម·[ជញ់-ជីង-ទូ-ទាត់](សេ.ហិ.) ឯកសារផ្នែកគណនេយ្យដែលបង្ហាញការទូទាត់រវាងប្រទេសមួយនិងប្រទេសមួយ ឬរវាងប្រទេសមួយនិងប្រទេសច្រើន ក្នុងកាលកំណត់មួយជាក់លាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជញ្ជឹងកិរិយាសព្ទ·[ជញ់-ជឹង]រិះគិត, ត្រិះរិះ, ពិចារណា, រំពឹង, សម្រឹងទ្រឹងគិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក