វចនានុក្រមជីវប្រវត្តិនាម·[ជី-វៈ-ប្រ-វាត់]សេចក្ដីតំណាលអំពីជីវភាពរបស់បុគ្គល, ពង្សាវតាររបស់មនុស្សម្នាក់ៗ តាំងពីកើតមកដរាបដល់ក្ស័យជីវិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវពលនាម·[ជី-វៈ-ពល់]ពលក្លាហាន, កងកម្លាំងដ៏អង់អាច គឺបុរសជាពលរដ្ឋធម្មតាដែលស្លៀកពាក់ជាទាហាន ក្នុងគ្រាស្រុកទេសមានភ័យអាសន្នជាជំនួយដល់ក្រុមទាហានក្នុងក្របខ័ណ្ឌ (ជាគូដៃនឹង នារីក្លាហាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវភូមិវិទ្យានាម·[ជី-វៈ-ភូម-វិត-ទ្យា]ការសិក្សាតាមបែបវិទ្យាសាស្ត្រអំពីរបាយភាវៈរស់ (មនុស្ស សត្វ និងរុក្ខជាតិ) និងស្ថានប្រព័ន្ធទៅតាមភូមិសាស្ត្រ និងបុព្វហេតុដែលនាំឱ្យមានរបាយខុសៗគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវមណ្ឌលនាម·[ជី-វៈ-មន់-ឌល់]មណ្ឌលដែលផ្សំឡើងដោយប្រព័ន្ធអេកូឡូស៊ីនានា និងសារពាង្គកាយរស់ទាំងអស់ដែលមាននៅលើឬក្នុងដី (ជីវមណ្ឌលដីគោក) ក្នុងទឹក និងនៅក្នុងបរិយាកាស រួមទាំងសារធាតុសរីរាង្គងាប់ដូចជា សំរាម កាកសំណល់បន្ទុះភ្នំភ្លើង សារធាតុសរីរាង្គក្នុងដី កម្ទេចកម្ទីក្នុងសមុទ្រជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវម៉ាសនាម·[ជី-វៈ-ម៉ាស់]កាកសំណល់សត្វ និងរុក្ខជាតិដែលគេច្នៃប្រើជាឥន្ធនៈ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវរូបារម្មណ៍នាម·[ជី-វៈ-រូ-ប៉ា-រ៉ម់]រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យដឹងអំពីជីវិត ចលនា វិញ្ញាណ និងចេតនារស់រវើក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវវិទូនាម·[ជី-វៈ-វិ-ទូ]អ្នកប្រាជ្ញខាងជីវវិទ្យា អ្នកមានចំណេះដឹងជ្រៅជ្រះខាងជីវវិទ្យា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវវិទ្យានាម·[ជី-វៈ-វិត-ទ្យា]វិទ្យាសាស្ត្រសិក្សាអំពីភាវៈមានជីវិត (មនុស្ស សត្វ និង រុក្ខជាតិ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវសាស្ត្រនាម·[ជី-វៈ-សាស]វិជ្ជាឬគម្ពីរក្បួនខ្នាតចែងអំពីជីវិតមនុស្សនិងសត្វ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវឧតុភូតវិទ្យានាម·[ជី-វៈ-អ៊ុ-តុ-ភូត-វិត-ទ្យា]ឧតុភូតវិទ្យាដែលសិក្សាអំពីទំនាក់ទំនងនៃកត្តានានារបស់ធាតុអាកាសនិងសារពាង្គកាយមានជីវិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវានាម·[ជី-វ៉ា]ពាក្យសម្រាប់ហៅស្ត្រីជាគូស្នេហា ដែលទុកស្មើជីវិតរបស់ខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវិតក្ស័យនាម·[ជី-វិ-ត័ក-ក្សៃ] ឬ [ជី-វិត-ក្សៃ]ដំណើរអស់ជីវិត (សេចក្ដីស្លាប់)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជីវិតទាននាម·[ជី-វិ-តៈ-ទាន]ការឱ្យជីវិត, ការទុកជីវិតគេឱ្យរស់, ការលើកលែងមិនសម្លាប់, ការឱ្យអភ័យចំពោះមនុស្ស, សត្វដោយមិនឱ្យគេខ្លាចភ័យពីរឿងបាត់បង់ជីវិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក