វចនានុក្រមជើងទៀននាម·[ជើង-ទៀន]ប្រដាប់ធ្វើដោយថ្ម ឬឈើជាដើម ក្រឡឹងមានក្បាច់រំហួតមានកន្ទួត សម្រាប់ដាក់កល់បង្កាន់ដៃ ឬដាក់ជាលម្អការរចនាទាំងពួង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជើងទេញនាម·[ជើង-ទិញ]ឈើទ្រទ្រនាប់ជាងទង, ជាងដែក។ ហៅ ជើងទ្រនាប់ ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជើងបាត្រនាម·[ជើង-បាត]ប្រដាប់មានសណ្ឋានមូលរីកលើក្រោម ស្ដួចកណ្ដាល សម្រាប់តម្កល់ទ្របាត្រ, ធ្វើដោយលោហជាតិ មានស្ពាន់ជាដើមក៏មាន, ក្រឡឹងធ្វើដោយឈើក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជើងពេលនាម·[ជើង-ពេល]ពេលឱកាសជាចន្លោះបានការរបស់អ្នកស្វែងរករឿងរកទោស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជើងព្រៃនាម·[ជើង-ព្រៃ]ឈ្មោះខេត្តចាស់ ១ក្នុងដែនកម្ពុជា, សព្វថ្ងៃនេះប្រែជាស្រុកវិញ នៅក្នុងអំណាចខេត្តកំពង់ចាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជើងព្រះនាម·[ជើង-ព្រះ]ស្នំអារក្ស (ពាក្យនេះហៅថា សព្ទអារក្ស) សម្រាប់ប្រើតែក្នុងពួកអ្នកជឿគោរពរាប់អានអារក្ស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជើងម៉ានាម·[ជើង-ម៉ា]ប្រដាប់ធ្វើដោយឈើមានជើង ៤មានសណ្ឋានវែងជាងជើងតាំង សម្រាប់អង្គុយឬតម្កល់អ្វីៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជើងម្ដែងនាម·[ជើង-ម្ដែង]ឈ្មោះភ្នំមួយនៅទិសអាគ្នេយ៍នៃក្រុងភ្នំពេញ ពីដើមនៅខេត្តរោងដំរី ជាអាណាខេត្តខ្មែរ; សព្វថ្ងៃនេះនៅក្នុងអាណាខេត្តកូស័ងស៊ីន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជើងរមាំងនាម·[ជើង-រ-មាំង]ឈើឬឫស្សីមានចម្ពាមពីកំណើត ឬទើបចងបង្កើតជាចម្ពាមខាងចុង សម្រាប់ទល់ដោយលើកសសរ ឬដងអ្វីឱ្យឈរត្រង់ឡើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជើងរមាំងណែងណងនាម·[ជើង-រ-មាំង-ណែង-ណង]ឈើខ្វែងមានស្នូលកណ្ដាល សម្រាប់គងឈើ, គងសសរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក