វចនានុក្រមជំងឺចិត្តនាម·[ជំ-ងឺ-ចិត]ការទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត ផ្លូវអារម្មណ៍ ឬកិត្តិយសពីទង្វើរបស់បុគ្គលណាម្នាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជំងឺតួឯកនាម·[ជំ-ងឺ-តួ-អែក]ទស្សនៈអាត្មានិយម ដែលប្រកាន់ថា មានតែខ្លួនទេដែលល្អដាច់គេ លើសគេ ជាអ្នកសំខាន់ឬអស្ចារ្យជាងគេ។ ប្រសិនបើពុំមានវត្តមានរបស់ខ្លួនទេ ពុំមាននរណាផ្សេងអាចជំនួសខ្លួនបានឡើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជំងឺផ្លូវចិត្តនាម·[ជំ-ងឺ-ផ្លូវ-ចិត]ឈ្មោះជំងីដែលធ្វើឱ្យគិតផ្ដេសផ្ដាស ហើយត្រូវព្យាបាលបែបចិត្តសាស្ត្ររួមផ្សំនិងឱសថ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជំងឺវិទ្យានាម·[ជំ-ងឺ-វិត-ទ្យា]ប៉ាតូវិទ្យា, វិទ្យាសាស្ត្រសិក្សាអំពីជំងឺគ្រប់ប្រភេទដើម្បីរកមូលហេតុរោគវិនិច្ឆ័យនិងវិធីព្យាបាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជំងឺសាច់ដុំនាម·[ជំ-ងឺ-សាច់-ដុំ]ជំងឺគ្រប់ប្រភេទនៃប្រព័ន្ធសាច់ដុំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជំងឺឱកាសនិយមនាម·[ជំ-ងឺ-អោ-កាស-និ-យំ]ជំងឺដែលអាចជ្រៀតចូលបានតែលើមនុស្សដែលមានសុខភាពទន់ខ្សោយដូចជា ជំងឺរលាកសួត ជំងឺមហារីកស្បែក ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជំទប់នាម·[ជំ-ទប់]មន្ត្រីអ្នកកាន់ការក្នុងសង្កាត់ ជាអ្នកជួយទប់ទល់ចៅសង្កាត់នានាក្នុងប្រទេសកម្ពុជា មាន ៣នាក់ គឺ ជំទប់លេខ ១មានឋានន្តរជា ជំទប់រាជា, លេខ ២ជា ជំទប់សេនា, លេខ ៣ជា ជំទប់ភក្ដី; ហៅកាត់ខ្លីថា ជំទប់លេខ ១, ជំទប់លេខ ២, ជំទប់លេខ ៣។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជំទាវនាម·[ជំ-ទាវ]បណ្ដាស័ក្ដិសម្រាប់ស្ត្រីជាភរិយាសេនាបតីដោយព្រះករុណាជាម្ចាស់ជីវិត ទ្រង់ប្រោសព្រះរាជទានតាំង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក