វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ជ · ៧១៨ ពាក្យ

វចនានុក្រម

ជំនាងផ្ទះ

នាម[ជំ-នាង-ផ្ទះ]

ទេវតាដែលថែរក្សាផ្ទះ, វត្ថុសក្ដិសិទ្ធិដែលនៅអាស្រ័យក្នុងផ្ទះ (តាមប្រពៃណីខ្មែរ, នៅវេលាសង់ផ្ទះថ្មី, មុននឹងដាក់មេដំបូល, គេតែងយកសំពត់ជាតីឬ ព្រែពណ៌ក្រហមប្រមាណជាកន្លះម៉ែត្រ មានគូរយ័ន្តទៅដាក់ភ្ជាប់ចំកណ្ដាលមេដំបូល គេរៀបទ្រនឹបជាងមានបង្អែម, ចម្អាប, ទៀន, ធូប, ភ្ញីផ្កាជាដើម តាមសមគួរ ធ្វើពិធីសែនព្រេនបួងសួងរំលឹកដល់ទេវតា ១អង្គគឺព្រះពិស្ណុការ ដែលពួកជាងពីបុរាណតែងប្រកាន់ជឿថាជាគ្រូធំបំផុតរបស់ពួកជាងទាំងអស់ សូមអញ្ជើញព្រះពិស្ណុការនោះមកជាអធិបតីក្នុងការសង់ផ្ទះថ្មី កុំឱ្យមានឧបសគ្គគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងសូមឱ្យជួយថែរក្សាម្ចាស់ផ្ទះឱ្យបានសុខចម្រើន ...គេជឿថាវត្ថុសក្ដិសិទ្ធិនោះមកសណ្ឋិតនៅក្នុងផ្ទះ នៅវេលាដែលគេធ្វើផ្ទះរួចហើយ, ដូច្នេះទើបគេសន្មតកំណត់ហៅ ទេវតានោះថា ជំនាងផ្ទះ) :

មើលអត្ថន័យ
មុនទំព័រ ៣២ នៃ ៤០បន្ទាប់