វចនានុក្រមឈើកង់នាម·[ឈើ-កង់]ឈើហុបមានបណ្ដោយប្រវែងពី ១ម៉ែត្រ ទៅដល់ ៥ម៉ែត្រ (ហៅតាមទម្លាប់អ្នកស្រុក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើកូតនាម·[ឈើ-កូត]ឈើឬឫស្សីសម្រាប់កូតអ្វីៗ មានសម្បារចេកនិងអំបោះជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើកែវនាម·[ឈើ-កែវ]ឈ្មោះឈើមួយប្រភេទមានសាច់រឹងស្និទ្ធ សម្បុរសស្រដៀងនឹងសាច់ភ្លុក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើចាក់ធ្មេញនាម·[ឈើ-ចាក់-ធ្មេញ]ចម្រៀកឈើតូចៗ សម្រាប់ចាក់ឆ្កឹះឱ្យអស់មន្ទិលដែលជាប់នៅចន្លោះធ្មេញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើច្រត់នាម·[ឈើ-ច្រត់]ឈើមានចម្ពាមដែកឬស្ពាន់ដាក់នៅគល់ឬឥតចម្ពាមក៏បាន សម្រាប់កាន់ច្រត់ទប់អត្តភាព; ក្នុងវិន័យខាងព្រះពុទ្ធសាសនា មានពុទ្ធានុញ្ញាតឱ្យប្រើបានចំពោះតែភិក្ខុមានជំងឺ ដែលខានកាន់ឈើច្រត់មិនអាចនឹងដើរបាន, ខ្នាតឈើច្រត់នោះយ៉ាងវែងបានត្រឹមតែប្រវែង ៤ហត្ថ, ត្រូវឱ្យមានអនុញ្ញាតអំពីជំនុំសង្ឃផងទើបកាន់បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើច្រាននាម·[ឈើ-ច្រាន]ឈើឬឫស្សីស្រួចខ្លី សម្រាប់បុះដីរាស់ដែលរឹងឱ្យមុតជារណ្ដៅតូចហើយស្ទូងស្រូវ (អ្នកស្រុកខ្លះ ហៅ ឈើជូន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើជ្រែងនាម·[ឈើ-ជ្រែង]ឈើសម្រាប់ទល់ជ្រែងឬឈើដែលទល់ទប់, ជ្រែងអ្វីៗកុំឱ្យទ្រេតកុំឱ្យរលំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើឈ្នាន់នាម·[ឈើ-ឈ្នាន់]ឈើសម្រាប់ជាន់ឱ្យតង្ករបើកបិទ (គ្រឿងតម្បាញ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើទាលនាម·[ឈើ-ទាល]ឈ្មោះឈើមួយប្រភេទមានជ័រសម្រាប់ធ្វើចន្លុះឬលាប, បិទ, ពរទូកជាដើម; ឯខ្លឹមសម្រាប់ជាគ្រឿងទព្វសម្ភារៈផ្សេងៗ, ជាឈើមានប្រយោជន៍យ៉ាងសំខាន់ក្នុងកម្ពុជប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើទាលត្រាញ់នាម·[ឈើ-ទាល-ត្រាញ់]ឈើធំមួយប្រភេទ ច្រើនមានតែនៅក្នុងព្រៃរបោះជិតភ្នំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើបុកនាម·[ឈើ-បុក]ឈើមូលវែងស្រួចសម្រាប់បុកឬបុះឱ្យមានជារណ្ដៅតូចៗ ហើយដាក់ដាំគ្រាប់ពោត, គ្រាប់សណ្ដែកជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើផ្ដេកនាម·[ឈើ-ផ្ដេក]ឈើឬឫស្សីវែងសម្រាប់សង្កត់ផ្ដេកគុម្ពស្រូវទុំឱ្យដួលរាបរគេនដើម្បីឱ្យស្រួលច្រូត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឈើភ្លើងនាម·[ឈើ-ភ្លើង]ឈ្មោះឈើមួយប្រភេទ មានធាតុក្ដៅច្រើន, គេច្រើននិយមធ្វើជាថ្នាំកែរោគ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក