វចនានុក្រមញៀនកិរិយាសព្ទ·[ញៀន]ជាប់ចិត្តដោយមានចំណង់ អត់មិនបានដោយធ្លាប់ប្រព្រឹត្ត, ធ្លាប់ជក់, ធ្លាប់ស៊ី លុះដល់កំណត់, ដល់វេលាដែលធ្លាប់ ក៏បណ្ដាលឱ្យនឹកចង់អត់មិនបានឬក៏ទៅជាធ្វើទុក្ខមិនស្រួលខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមញេយ្យធម្មនាម·[ញៃ-យៈ-ធ័ម]ធម៌ដែលអ្នកប្រាជ្ញគួរដឹង; ធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់ដឹង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមញោមសព្វនាម·[ញោម]ពាក្យសម្រាប់បព្វជិតហៅមាតាបិតាបង្កើត ឬមាតាបិតាចិញ្ចឹម ឬឧបាសកឧបាសិកាឯទៀតៗ ដែលមានចំណាស់ ប្រហែលនឹងមាតាបិតារបស់ខ្លួន បព្វជិតក៏ហៅ ញោម បានដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមញោមវត្តនាម·[ញោម-វ័ត]ឧបាសក ឧបាសិកា អ្នកចេញមុខទំនុកបម្រុង ផ្គត់ផ្គង់វត្តអារាមណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមញោះកិរិយាសព្ទ·[ញោះ]វាយគោះចុចដោយចុងដំបង, ចុងអន្លូង, ចុងញញួរជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមញ៉មកិរិយាសព្ទ·[ញ៉ម]ព្រមទទួលចាញ់, ចុះចាញ់, បាក់បប ថាលែងហ៊ានទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមញ៉ាច់!ឧទានសព្ទ·[ញ៉ាច់]ប៉ាច់; ពាក្យបន្លឺដោយភ្ញាក់ភ្លាត់មាត់, ជ្រលួសមាត់ (ព.អា.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក