វចនានុក្រមឋានប្បភេទនាម·[ឋា-ណាប់-ប៉ៈ-ភេត]សេចក្ដីផ្សេងនៃទី, នៃហេតុ, នៃដំណើរ; ការចែក, បំបែកហេតុឬដំណើរ រាប់ជាចំនួនប៉ុណ្ណេះប៉ុណ្ណោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានភាពនាម·[ឋា-ណៈ-ភាប]ភាពនៃឋានៈ, ដំណើរទំនង, លក្ខណៈ, ជាន់ថ្នាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានលេខានាម·[ឋាន-លេ-ខា]ការកត់ត្រាដោយលម្អិតនិងជាក់លាក់អំពីទីភូមិសាស្ត្រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានលេខាសាស្ត្រនាម·[ឋាន-លេ-ខា-សាស]បច្ចេកទេសប្រើសម្រាប់តាងលើប្លង់នូវទម្រង់ផ្សេងៗគ្នានៅលើផ្ទៃដីដូចជា ភ្នំ ទំនាប និងអ្វីៗផ្សេងទៀតដែលកើតឡើងដោយធម្មជាតិឬសិប្បនិម្មិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានវិទ្យានាម·[ឋាន-វិត-ទ្យា]មែកធាងមួយនៃគណិតវិទ្យាដែលសិក្សាអំពីលក្ខណៈធរណីមាត្រដែលមិនរងឥទ្ធិពលនៃការផ្លាស់ប្ដូររូបរាងនិងទំហំនៃរូបធររណីមាត្រនានា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានសួគ៌នាម·[ឋាន-សួ]ស្ថានដែលបរិបូណ៌ដោយកាមគុណ ៥មានរូបជាដើម, ទីដែលបរិបូណ៌ដោយសេចក្ដីសុខ, ច្រើនហៅ ឋានរបស់ទេវតាមាន ៦ជាន់គឺ ឋានចាតុម្មហារាជិការ, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតី និងឋានបរនិម្មិតវសវតី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានានុរូបគុណនាម, នាម·[ឋា-ណា-នុ-រូប]ដែលសមគួរតាមទី, តាមមុខងារ ...; ដំណើរសមគួរល្មមតាមទី, តាមជាន់ថ្នាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានីយនាម·[ឋា-នី] ឬ [ឋា-ណី]ទីសម្រាប់សម្នាក់, ទីសំចត, ទីចត, ដំណាក់សម្រាប់ឈប់សម្រាក, សម្រាប់ដាក់រទេះជាដើម; ភូមិ, ស្រុក។ល។ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋិតកិរិយាសព្ទ·[ឋិត]តម្កល់, តាំង, តាំងនៅ, នៅ, ឈរ ... (ពាក្យខ្ពស់ច្រើនប្រើ ស្ថិត ជាង ឋិត) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋិតថេរគុណនាម·[ឋិត-ថេ]ដែលឋិតនៅយូរ, អង្វែង; ដែលតាំងនៅមាំមួន, ខ្ជាប់ខ្ជួន; ដែលជាប់បានយូរ; ស្ថាពរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក