វចនានុក្រមតាបសនាម·[តា-បស់]អ្នកបួសខាងក្រៅពុទ្ធសាសនា កាន់ព្រហ្មចរិយធម៌ វៀរចាកមេថុនធម្ម ប្រព្រឹត្តកាន់តបៈ (ឥសី)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាមដានកិរិយាសព្ទ·[តាម-ដាន]អង្កេត ពិនិត្យ ឃ្លាំមើលតាមតម្រុយអ្វីមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាមោងនាម·[តា-មោង]ពាក្យនេះប្រហែលជាជាប់មកពីកាលជាន់ដែលខ្មែរយើងប្រើព្នងជាទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា "ទីងម៉ូងៗ" គឺថា "ខ្លាៗ" ដើម្បីឱ្យកូនក្មេងខ្លាចស្ងៀមលែងយំ; លុះតយូរៗមកខ្មែរយើងប្រើហៅរូបរុំសំពត់ជាដើម ដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែ ចម្ការ ដើម្បីបន្លាចសត្វមិនឱ្យចុះឬចូលស៊ីផលដំណាំថា តាមោង ឬ ទីងមោង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាយសាកកិរិយាសព្ទ·[តាយ-សាក]ស្លាប់ចោលរាងកាយ នៅស្ងួតក្រៀម (ចំពោះតែសត្វតិរច្ឆាន)។ ពាក្យនេះខ្មែរយើងប្រើចំពោះតែសត្វតិរច្ឆានដែលស្លាប់ឯង ឬរុក្ខជាតិដែលងាប់ឯង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាយហោងកិរិយាសព្ទ·[តាយ-ហោង]ស្លាប់ហោង (អ្ហង) គឺស្លាប់ខុសធម្មតា, ស្លាប់ដោយត្រូវគេពិឃាត ឬស្លាប់ដោយលង់ទឹក, ដោយធ្លាក់ពីដើមឈើ, ខ្លាខាំ, ដំរីព្រេចជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតារាងនាម·[តា-រ៉ាង]ចម្រៀក, បន្ទះឈើ ឬឫស្សីជាដើមដែលដាក់ខ្វែងជាក្រឡា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតារាងខួបនាម·[តា-រ៉ាង-ខួប]ការតម្រៀបធាតុគីមីតាមលំដាប់នៃលេខអាតូម គ្រោងអេឡិចត្រុង និងលក្ខណៈគីមី ដែលបង្ហាញលក្ខណៈជាខួប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតារានិករនាម·[តា-រ៉ា-និ-ក]តារាករ; ក្រុមផ្កាយនៅក្នុងស៊្វែមេឃ ដែលផ្គុំគ្នាបង្កើតបានទៅជារាងដូចជាវត្ថុឬសត្វអ្វីមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក