វចនានុក្រមតើតៗគុណកិរិយា·[តើត-តើត]ជ្រុលលឿនចុងជើងចំតើតដោយរអិល ដោយភ្លាត់ចំណាប់ស្ទើរនឹងដួល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតើននាម·[តើន]ភ្ញាក់ពីដេក ខ្មែរយើងប្រើចំពោះតែ (រ.ស.) និង (ស.ស.) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតើយនាម·[តើយ]ឈ្មោះប្រទាលពួករំចេក, ស្លឹកស្រពាប់ មានក្លិនប្រហើរឈ្ងប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតឿគុណនាម·[តឿ]ទាប, ដែលទាបណាស់ប្លែកពីធម្មតា អស់ចម្រើនកម្ពស់ទៅទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតៀជីវនាម·[តៀ-ជីវ]ចិនពួកមួយនៅក្នុងឱវាទរាជការរដ្ឋាភិបាលចិនខាងមណ្ឌលកង់តុង (ឬក្វ័ងទុង) ; ពួកចិនតៀជីវនេះមកនៅក្នុងកម្ពុជរដ្ឋច្រើនជាងពួកចិនឯទៀតៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតៀបនាម·[តៀប]ភាជនៈធ្វើដោយឈើក្រឡឹងឬស្មាច់, ខ្មុកមានរាងមូលច្រឡោ មានជើងស្រដៀងនឹងតោក តែមានគម្របសម្រាប់ប្រើដាក់ភោជនាហារ (មានសម្បូរតែក្នុងសម័យពីដើម, សព្វថ្ងៃមានប្រើតិច)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតៀមនាម·[តៀម]ផ្ទះធ្វើផ្ទាល់នឹងផ្ទៃផែនដី ឥតរតឥតថ្នាក់ សម្រាប់ដាក់ទំនិញរាយរងលក់ដូរ។ ផ្ទះបែបនេះ, ទោះសម្រាប់គ្រាន់តែនៅឥតលក់ដូរអ្វីក្ដី, ខ្មែរយើងហៅ តៀម ទាំងអស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតេងតាងកិរិយាសព្ទ·[តេង-តាង]ឆ្លេឆ្លា, កន្ទះរា មិនចំពោះជានឹងទៅខាងណាមកខាងណា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតេចីវរិកង្គៈនាម·[តេ-ចី-វៈ-រ៉ិ-ក័ង-គៈ]អង្គរបស់ភិក្ខុអ្នកប្រើប្រាស់តែចីវរ ៣គឺ សង្ឃាដី, ចីពរ, ស្បង់ ជាប្រក្រតី (ឈ្មោះធុតង្គទី ២ក្នុងពួកធុតង្គទាំង ១៣)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក