វចនានុក្រមតេឡិចនាម·[តេ-ឡិច]ប្រព័ន្ធសម្រាប់ផ្ញើដំណឹងឬព័ត៌មានទាំងឡាយ ដែលចេញពីទូរពុម្ពមួយទៅទូរពុម្ពមួយទៀត តាមខ្សែទូរសព្ទឬតាមរយៈផ្កាយរណប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតេឡេបញ្ជានាម·[តេ-ឡេ-បញ់-ជា]ឧបករណ៍សម្រាប់បញ្ជាគ្រឿងអេឡិចត្រូនិកឬយានពីចម្ងាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតេឡេស្កុបនាម·[តេ-ឡេ-ស្កុប]ឧបករណ៍អុបទិកប្រើក្នុងតារាសាស្ត្រ សម្រាប់មើលផ្កាយនិងភពនានាក្នុងអវកាសដែលនៅឆ្ងាយឱ្យឃើញជិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតេះតោះកិរិយាសព្ទ, គុណកិរិយា·[តេះ-តោះ]អំប៉េះអំប៉ោះ, បន្តិចបន្តួច (ប្រើចំពោះតែពីធ្វើការរកស៊ី) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតែនាម·[តែ]ឈ្មោះឈើពួកមួយ ស្លឹកស្ងួត ក្រៀមសម្រាប់ឆុងទឹកក្ដៅផឹក។ ស្លឹកតែគ្រប់ប្រភេទគេច្រើននាំយកមកពីប្រទេសចិនមកលក់ក្នុងប្រទេសយើង។ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមសព្វថ្ងៃនេះ ក៏បានបង្កើតដំណាំតែនាភ្នំនានាមានភ្នំគិរីវង់ជាដើម កំពុងតែលូតលាស់ចម្រើនតាមលំដាប់កាលឡើងហើយ, តាំងពីសម័យនេះរៀងទៅមុខ ដំណាំតែក៏មុខជានឹងចេះតែកើតកើនឡើងជាភិយ្យោភាព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតែងតាំងកិរិយាសព្ទ·[តែង-តាំង]តាំងឱ្យមានមុខងារ ឬមុខតំណែងជាអ្វីៗ, រៀបចំលើកតម្កើងឱ្យមានឋានន្តរស័ក្ដិខ្ពង់ខ្ពស់, ... : តែងតាំងលោក ...ជារដ្ឋមន្ត្រីក្រសួងកសិកម្ម។ ប្រើត្រឹមតែពាក្យ តាំង ក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតែមនាម·[តែម]បំណែកក្រដាសមានរូបភាព ជាគ្រឿងសម្គាល់តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេស សម្រាប់ប្រើបិទលើសំបុត្រស្នាម។ល។ សម្គាល់ថាបានចេញថ្លៃពន្ធរួចហើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតែលតោលគុណនាម·[តែល-តោល]ដែលណែលណោល, ហេលហាល, សាត់អណ្ដែត ឥតទីពឹង ឥតពំនាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតែលាវនាម·[តែ-លាវ]ឈ្មោះនំឬដំណាប់ចម្រុះ ដូចជាសណ្ដែកដី ល្ង ត្រឡាចជាដើម ដាក់ក្នុងកញ្ចប់តែមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតែវ៉ែនាម·[តែ-វ៉ែ]ឈ្មោះជំងឺមួយប្រភេទ បណ្ដាលឱ្យទាញ ក បត់ឡើងឱ្យប្រកាច់កន្ត្រាក់កន្ត្រើន (ច្រើនតែសុនខ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក