វចនានុក្រមត្របែកជូរនាម·[ត្រ-បែក-ជូ]ឈ្មោះឈើព្រៃរនាមមួយប្រភេទ ស្លឹកតូចជាងត្របែកព្រៃ តែផ្កាមានសណ្ឋានដូចត្របែកព្រៃដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្របែកព្រៃនាម·[ត្រ-បែក-ព្រៃ]ឈ្មោះឈើមួយប្រភេទ មានផ្កាសម្បុរស្រគាំលាយស្វាយនិងក្រហម ដើមចាប់ច្រឡំគ្នានឹងស្រឡៅ ប៉ុន្តែតូចៗជាងស្រឡៅដើមច្រើនតែវៀច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្របែងដៃនាម·[ត្រ-បែង-ដៃ]តម្រុយធ្វើដោយប្រទាស មានដងខ្ពស់ដាក់ឱ្យមើលឃើញពីចម្ងាយសម្រាប់សម្គាល់ឱ្យដឹងទីគយល្បាត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្របោមកិរិយាសព្ទ·[ត្រ-បោម]អង្គុយបញ្ឈរជង្គង់រួមក្បាលជង្គង់ជិតគ្នាយកដៃទាំង២គងលើជង្គង់ឬឱបរួបក្បាលជង្គង់ទាំងពីរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្របះកិរិយាសព្ទ·[ត្រ-បះ]កឹះឱ្យបះឡើង, ឱ្យងើបឡើង (ព.អា.)។ សង្កួតនឹងបាតដៃឱ្យមុត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រប៉ែនាម·[ត្រ-ប៉ែ]ឈ្មោះបង្អែមមួយប្រភេទ ច្រើនធ្វើដោយបាយដំណើបពូតជាដុំៗ មានដំបែជាមេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រប់នាម·[ត្រប់]ឈ្មោះដំណាំមានផ្លែបរិភោគជាបន្លែ ឬអន្លក់, ត្រប់មានច្រើនប្រភេទគឺ ត្រប់ក្រាមរមាស, ត្រប់វែង, ត្រប់សំបកស្រួយ, ត្រប់ពុតលំញង ជាដើម; ជាបន្លែ មានប្រយោជន៍យ៉ាងសំខាន់ដល់ការចិញ្ចឹមជីវិតរបស់មនុស្ស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រប់ទុំនាម·[ត្រប់-ទុំ]ឈ្មោះឈើធំមួយប្រភេទសាច់រឹង សម្បុរស្រដៀងនឹងអង្កោល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រពាំងនាម·[ត្រ-ពាំង]ថ្លុកធំកើតពីមនុស្សជីកសម្រាប់ឱ្យដក់ទឹក ឬកើតដោយសារកម្លាំងទឹកហូរច្រោះក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រពាំងពាយនាម·[ត្រ-ពាំង-ពាយ]ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេអ្នកច្រៀងចាប់ផ្ដើម រាយទំនុករាល់សង្កាត់ថា ត្រពាំងពាយអើយ (អ្ហើយ) ..., ទើបគេរាយទំនុកតៗទៅទៀតតាមយោបល់របស់គេ; ត្រពាំងពាយនេះជាបទភ្លេងរាយរងរបស់ខ្មែរ ពុំមែនជាបទភ្លេងធំទេ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រពឹនបរិវារសព្ទ·[ត្រ-ពឹន]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យត្រពោក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក