វចនានុក្រមត្រើយនាម·[ត្រើយ]ប៉ែកដី, ឬចំណែកដីមាត់សមុទ្រ, ទន្លេ, ស្ទឹង, ព្រែក ម្ខាងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រើយត្រាណនាម·[ត្រើយ-ត្រាន]ដូចគ្នានឹង ត្រាណត្រើយ ដែរគ្រាន់តែប្រើត្រឡប់យកមុនជាក្រោយថា ត្រាណត្រើយ ឬ ត្រើយត្រាណ សម្រួលតាមសម្ឆស្សចួនរបស់កាព្យប៉ុណ្ណោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រើយលយនាម·[ត្រើយ-លយ]ដីដែលដុះលយលូកចូលមកក្នុងទន្លេ គឺដីដែលដុះថ្មី ដោយច្រាំងម្ខាងចេះតែបាក់ ច្រាំងម្ខាងខាងអាយក៏ចេះតែដុះថែមៗឡើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រៀកនាម·[ត្រៀក]ឈ្មោះឈើមួយប្រភេទ ច្រើនមាននៅមាត់សមុទ្រ ឬព្រៃភ្នំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រៀបត្រាគុណកិរិយា·[ត្រៀប-ត្រា]ដែលដេរដាសពាសពេញ, កុះករដូចគេតម្រៀប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រៀមកិរិយាសព្ទ·[ត្រៀម]រង់ចាំ, ចាត់ការរង់ចាំ, ប្រុងប្រៀបហើយជាស្រេច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រៀលនាម·[ត្រៀល]ឈ្មោះឈើព្រៃមានផ្លែ ប្រើជាអាហារបាន; ត្រៀលមាន ២ប្រភេទគឺ ត្រៀលដោះក្របី មានដើមជាវល្លិឡើងអាស្រ័យនឹងឈើឯទៀត ផ្លែមានទំនងស្រដៀងនឹងដោះក្របី ផ្លែជាចង្កោម; ត្រៀលស្វា ដុះជាគុម្ព មានដើមតូចៗ ផ្លែជាចង្កោមតែតូចៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រេងគុណនាម·[ត្រេង]ពាក្យសម្រាប់លើកគុណនាម "ចោត ..." ឱ្យមានសេចក្ដីប្លែកក្រៃលែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រេអ៊ីគុណនាម·[ត្រេ-អ៊ី]ដែលមានពណ៌បៃតងចាស់ (ពណ៌សំបកឪឡឹក, ពណ៌ស្ពៃជ្រក់, ពណ៌អាចម៍សេះ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រេះត្រុះគុណកិរិយា·[ត្រេះ-ត្រុះ]ដែលច្រេញច្រុញត្រុនៗ ដោយទទួលបន្ទុកធ្ងន់ មានរែក, លី, សែងធ្ងន់ ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមត្រែតត្រតគុណនាម, គុណកិរិយា·[ត្រែត-ត្រត]ដែលទ្រែលទ្រល, ឥតធ្វើការអ្វី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក