វចនានុក្រមថ្ពងនាម·[ថ្ពង]ឈ្មោះខេត្ត១ក្នុងអាណាខេត្តកម្ពុជា នៅប៉ែកខាងលិច សព្វថ្ងៃនេះ ទៅជាស្រុកក្នុងខេត្តកំពង់ស្ពឺ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្ពាល់នាម·[ថ្ពាល់]សរីរាវយវៈនៃមនុស្សសត្វត្រង់ចំហៀងមុខទាំងខាងស្ដាំទាំងខាងឆ្វេង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្ពាល់ត្រីនាម·[ថ្ពាល់-ត្រី]តិណជាតិស្ទើរវារ មានកម្ពស់ពី១០ទៅ៣០សង់ទីម៉ែត្រ ដុះនៅតំបន់ត្រូពិកដែលមានដីសើម។ ស្លឹកវារាងមូលស្រួចខាងចុងស្រដៀងនឹងស្លឹកពោធិ៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្ពឹនកិរិយាសព្ទ·[ថ្ពឹន]ចងបិទបាំងភ្នែកដោយខ្ទប់នឹងសំពត់ ឬបាំងបំភាន់ភ្នែកដោយមន្តអាគម ឬដោយកលល្បិចអ្វីម្យ៉ាងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្ពឹនភ្នែកកិរិយាសព្ទ·[ថ្ពឹន-ភ្នែក]បំភាន់ភ្នែក បន្លំភ្នែកដោយរហស្សកម្ម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្ពូតកិរិយាសព្ទ·[ថ្ពូត]តសរសៃឆ្មៃ សរសៃត្រថឿងជាដើម ឱ្យជាប់គ្នាហើយវេញជាខ្សែ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្ពៅនាម·[ថ្ពៅ]ឈ្មោះដំណាំមួយប្រភេទសន្តានស្កួយ អាចយកមកលីងឱ្យផ្ទុះធ្វើជាលាជបាន ឬអាចយកផ្លែទុំមានពណ៌សមកដោតធ្វើជាខ្សែកសម្រាប់ក្មេងពាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្មកែវនាម·[ថ្ម-កែវ]ប្រភេទថ្មរឹងមានច្រើនពណ៌ ហើយជាញឹកញាប់មានឆ្នូតពណ៌នៅក្នុងនោះ។ គេប្រើវានៅក្នុងសំណង់និងធ្វើជាគ្រឿងចម្លាក់ផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្មកំបោរនាម·[ថ្ម-កំ-បោ]ថ្មម្យ៉ាងមានពណ៌ស ឬប្រផេះ ដែលសម្បូរធាតុកាល់ស្យូម ប្រើក្នុងសំណង់ និងផលិតស៊ីម៉ងត៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្មក្រានីតនាម·[ថ្ម-ក្រា-នីត]ប្រភេទថ្មរឹងភាគច្រើនពណ៌ប្រផេះប្រើជាគ្រឿងសំណង់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្មបាយក្រៀមនាម·[ថ្ម-បាយ-ក្រៀម]ថ្មម្យ៉ាងមានពណ៌ក្រហមដែលសម្បូរធាតុដែកអុកស៊ីត និងអាលុយមីញ៉ូមអ៊ីដ្រុកស៊ីត មានសណ្ឋានដូចបាយក្រៀមសម្រាប់កសាងអ្វីមួយ ដូចជាប្រាសាទជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្មបាសាល់នាម·[ថ្ម-បា-សាល់]ថ្មពណ៌ប្រផេះឬខ្មៅមួយប្រភេទកើតពីភ្នំភ្លើង ដែលគេច្រើនប្រើប្រាស់វាជាសម្ភារៈសំណង់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក