វចនានុក្រមទងកន្ត្រៃនាម·[ទង-កន់-ត្រៃ]ឈ្មោះសត្វបក្សីមួយប្រភេទ សម្បុរខ្មៅរូបរាងដូចសត្វរន្ទេប កន្ទុយក៏ឆែកដូចគ្នា ប៉ុន្តែមានព្រុយតែមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទងត្រសក់នាម·[ទង-ត្រ-សក់]សរសៃដែលមានសណ្ឋានជាទងៗនៅក្នុងស្រោមអណ្ឌៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទងត្រានាម·[ទង-ត្រា]សំបុត្ររបស់សេនាបតី ឬមេទ័ព ឬក៏ព្រះរាជអាជ្ញាហ្លួង ដែលមានបោះត្រា (ប្រើតែពីក្នុងសម័យបុរាណ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទងត្រៅនាម·[ទង-ត្រៅ]ឈ្មោះពស់មួយប្រភេទ មានដងខ្លួនរៀវស្រដៀងនឹងទងត្រៅសម្បុរបៃតងចាស់សន្តានពស់តុកកែ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទងវងគុណនាម·[ទង-វង]ទ្រទេសទ្រទន់, ល្វាសល្វន់, ល្វតល្វៃសមរម្យ (ប្រើតែក្នុងកាព្យ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទងសុកនាម·[ទង-សុក]ទងផ្ចិត, អន្តរសរីរាង្គមានសណ្ឋានប្រហាក់ប្រហែលខ្សែពួរដែលតភ្ជាប់ពីផ្ចិតទារកទៅសុក ដើម្បីបញ្ជូនសារធាតុចិញ្ចឹម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទងសួតនាម·[ទង-សួត]បំពង់ធំពីរជាប់នឹងសួត ដែលបែកចេញពីបំពង់ខ្យល់ សម្រាប់នាំខ្យល់ចេញចូលសួត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទង់កិរិយាសព្ទ·[ទង់]ទាញទាំងពីរខាងទៅវិញទៅមក, ទាញទៅទាញមក; ច្រើននិយាយថា ទង់ទាញ ឬ ទាញទង់ គឺទាញគ្នាទៅវិញទៅមក, ប្រអូសប្រទាញគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទង់ជ័យ[ទង់-ជៃ]ទង់ជាគ្រឿងសម្គាល់ក្នុងសង្គ្រាមប្រសិទ្ធីថាជាប្រធាននៃជ័យជម្នះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទង់ដែងនាម·[ទង់-ដែង]លោហជាតិមួយប្រភេទមានសាច់រឹង សម្បុរក្រហម បើខាត់នឹងថ្នាំខាត់ ឡើងសម្បុរស្រដៀងនឹងទង់ហ៊្វា លុះទុកយូរបន្តិចទៅ ក៏ប្រែជាមានសម្បុរស្រអាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទង់ហ៊្វានាម·[ទង់-វា]លោហជាតិមួយប្រភេទ ធ្វើពីទង់ដែង មាសនិងប្រាក់លាយគ្នា មានសាច់រឹងស្រដៀងនឹងស្ពាន់សម្បុរក្រហមភ្លឺ សម្រាប់ធ្វើគ្រឿងអលង្ការផ្សេងៗ មានឡេវអាវជាដើម ឬធ្វើគ្រឿងប្រើប្រាស់ផ្សេងៗ មានប្រអប់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទង្គិចកិរិយាសព្ទ·[ទង់-គិច]ជល់ពេញទំហឹងដោយជ្រុល, ដោយជ្រលួស ឬដោយមានបំណង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក