វចនានុក្រមទឹកដោះព្រៃនាម·[ទឹក-ដោះ-ព្រៃ]ឈ្មោះរុក្ខជាតិដើមតូចមួយប្រភេទ ច្រើនដុះជាគុម្ពក្នុងព្រៃរបោះ ស្លឹកទោលក្រាស់ដុះទល់គ្នាចេញពីថ្នាំងតែមួយ ផ្កាមានសម្បុរស ត្រួយប្រើជាអន្លក់បាន រីឯឫស សម្បក និងដើមអាចប្រើជាឱសថសម្រាប់ស្ត្រីដែលទើបសម្រាលកូន ដើម្បីជួយបង្កើនបរិមាណទឹកដោះម្ដាយ។ គេអាចហៅត្រឹម ទឹកដោះ ក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកតែនាម·[ទឹក-តែ]ភេសជ្ជៈដែលគេយកស្លឹកតែ ឬ មើម ដើម ស្លឹក ផ្ការុក្ខជាតិស្ងួតមួយចំនួន មកឆុងនឹងទឹកក្ដៅសម្រាប់ពិសាឬផឹក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកត្រីនាម·[ទឹក-ត្រី]ទឹកប្រៃមានពណ៌លឿងឬក្រហម ធ្វើពីមច្ឆជាតិស្អុយប្រឡាក់អំបិល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកធ្លាក់នាម·[ទឹក-ធ្លាក់]ទឹកដែលជ្រាបចេញពីផ្ទៃភ្នំ ហូរធ្លាក់ចុះមកជានិច្ច, ជួនមានកន្លែងខ្លះជាប្រភពនៃស្ទឹងដែលហៅថា ក្បាលស្ទឹង ក៏បាន, ដូចជាក្បាលស្ទឹងព្រែកត្នោតជាដើម; បើទឹកធ្លាក់នោះធំច្រើន ហូរចេញមកខ្លាំង ជាប្រភពនៃទន្លេក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកនោមនាម·[ទឹក-នោម]ទឹកមានក្លិនឆ្អេះ ដែលមនុស្សឬសត្វបញ្ចេញពីក្នុងកាយតាមបស្សាវមគ្គ, ទឹកមូត្រ; (ព.ខ្ព.) ហៅ បស្សាវៈឬទឹកបស្សាវៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកបន្សារនាម·[ទឹក-បន់-សា]គ្រឿងលាយសម្រាប់ផ្សារលោហជាតិឱ្យជាប់គ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកបរិសុទ្ធនាម·[ទឹក-ប-រិ-សុត]ទឹកសុទ្ធ, ទឹកដែលគេបិតនិងចម្រាញ់សម្រាប់ផឹក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកប្រមាត់នាម·[ទឹក-ប្រ-ម៉ាត់]វត្ថុរាវអាល់កាឡាំងពណ៌លឿងបៃតងមានរសជាតិល្វីងដែលបញ្ចេញដោយថ្លើមសម្រាប់បន្សាបអាស៊ីដក្នុងអាហារនៅដើមពោះវៀនតូច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកប្រាក់នាម·[ទឹក-ប្រាក់]ទឹកលុយ, ប្រាក់កាស; អំណាចដែលកើតចេញពីប្រាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកផុសនាម·[ទឹក-ផុស]ទឹកដែលផុសចេញពីក្នុងដី (ក្រោមអំពើនៃសម្ពាធដែលបណ្ដាលមកកំណភូគព្ភសាស្ត្រពិសេសរបស់តំបន់នោះ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកផ្លែឈើនាម·[ទឹក-ផ្លែ-ឈើ]ភេសជ្ជៈមួយប្រភេទផ្សំពីទឹកចម្រាញ់ពីផ្លែឈើឬបន្លែធម្មជាតិ ដូចជាក្រូច គូលែន សាវម៉ាវ សណ្ដែកសៀង ត្រឡាច និងគ្រឿងផ្សំដទៃទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក