វចនានុក្រមទឹកភ្នែកនាម·[ទឹក-ភ្នែក]ទឹកដែលចេញពីភ្នែកដោយមានអ្វីចូល, ដោយប៉ះទង្គិច ឬដោយយំជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកភ្លៀងនាម·[ទឹក-ភ្លៀង]ទឹកដែលធ្លាក់ចុះពីអាកាស មិនទាន់ប្រែឈ្មោះដើមនៅឡើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកភ្លោះនាម·[ទឹក-ភ្លោះ]ទឹកដែលហៀរចេញពីទ្វារមាសមាតា ក្នុងពេលមុនដែលទារកនឹងសម្រាលចេញមក; កាលដែលទឹកនេះចេញមកគេហៅថា បែកទឹកភ្លោះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកមន្តនាម·[ទឹក-មន់]ទឹកមង្គលដែលព្រះសង្ឃសូត្រចម្រើនពុទ្ធមន្ត ឬទឹកដែលអ្នកចេះមន្តអាគមសូត្រកូរផ្លុំ សម្រាប់ស្រោច, ងូត បង្ការខ្លួន ឬជម្រះចង្រៃ (តាមទម្លាប់អ្នកជឿ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកមាត់នាម·[ទឹក-មាត់]ធាតុទឹកខាប់បន្តិចដែលកើតក្នុងមាត់ជាធាតុផ្សើមមាត់ឱ្យសើមជានិច្ច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកមាសនាម·[ទឹក-មាស]ប្រេងរាវស្អិតលាយកម្ទេចផង់មាសឬស្ពាន់ សម្រាប់លាបគ្រឿងរចនាផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកមុខនាម·[ទឹក-មុក]អារម្មណ៍ឬអាការៈផ្សេងៗដែលស្ដែងចេញឱ្យគេឃើញនៅលើផ្ទៃមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹករងៃនាម·[ទឹក-រ-ងៃ]ទឹកដែលហូរចេញអំពីសាច់ត្រូវរបួសជិតនឹងពងខ្ទុះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹករំអិលនាម·[ទឹក-រំ-អិល]សារធាតុរាវដែលចេញពីអង្គជាត នៅពេលមានអារម្មណ៍ផ្លូវភេទ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹករ៉ែនាម·[ទឹក-រ៉ែ]ទឹកដែលមានប្រភពពីទឹកធម្មជាតិដែលហូរចេញពីក្នុងដី សម្បូរដោយអំបិលរ៉ែរលាយ និងមានជាតិឧស្ម័នច្រើន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកសរសេរនាម·[ទឹក-ស-សេ]ទឹកមានពណ៌ផ្សេងៗ សម្រាប់ប្រើសរសេរ : ខ្មែរយើងហៅតាមទម្លាប់ថា ទឹកខ្មៅ ទាំងអស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកសំឡេងនាម·[ទឹក-សំ-ឡេង]សូរស័ព្ទសំឡេងពីរោះឬមិនសូវពីរោះក៏ហៅ ទឹកសំឡេង បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកស៊ីអ៊ីវនាម·[ទឹក-ស៊ី-អ៊ីវ]ទឹកសម្បុរក្រមៅធ្វើពីគ្រាប់សណ្ដែកសៀង សម្រាប់ប្រើការផ្សំនឹងម្ហូបឬអាហារណាមួយ ដែលគួរប្រកប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទឹកអប់[ទឹក-អប់]ទឹកក្រអូបកើតដោយអប់, ដោយចំហុយជាមួយនឹងគ្រឿងក្រអូបផ្សេងៗ មានផ្កាជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក